Feature

គណៈប្រតិភូអៀរឡង់ និងថៃ មកដល់កម្ពុជា ចូលរួមកិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០

ភ្នំពេញ ៖ គណៈប្រតិភូអៀរឡង់ ដឹកនាំដោយលោកស្រី Deirdre Ni Fhallúin ឯកអគ្គរដ្ឋទូតអៀរឡង់ ប្រចាំប្រទេសវៀតណាម និងគណៈប្រតិភូថៃ ដឹកនាំដោយលោក Wiraj Sripong ទីប្រឹក្សា ក្រសួងការបរទេសថៃ អញ្ជើញមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី លើកទី២០ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។
នេះបើតាមការចេញផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ៕

To Top