ព័ត៌មានជាតិ

សមិទ្ធផល នៃ​ការ​​អភិវឌ្ឍ​ខ្សែក្រវាត់សេដ្ឋកិច្ច ទន្លេយ៉ង់សេរយៈពេល​១០ឆ្នាំ​ ក្រោម​គោលការណ៍នៃ​ការ​រួម​គ្នា ​ការពារក្នុង​​ទ្រង់ទ្រាយធំ និង​ចៀសវាងការអភិវឌ្ឍ ក្នុង​​ទ្រង់ទ្រាយធំ 

«ការជំរុញការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេ ត្រូវគិតពិចារណាដោយផ្អែកលើផលប្រយោជន៍រយៈពេលវែងរបស់ប្រជាជាតិចិន។» «ត្រូវចាត់ទុក​ការស្តារបរិស្ថានអេកូឡូស៊ីនៃទន្លេយ៉ង់សេ​ជាអាទិភាពបំផុត។ ត្រូវ​រួម​គ្នា​ការពារ​ក្នុង​ទ្រង់ទ្រាយធំ និង​ចៀសវាងការអភិវឌ្ឍ​ក្នុង​ទ្រង់ទ្រាយធំ។» ទាំងនេះ​ជា​អនុសាសន៍ណែនាំ​សំខាន់ៗ​របស់​លោក​Xi Jinping ប្រធាន​រដ្ឋ​ចិន​ថ្លែង​ក្នុង​កិច្ច​ប្រជុំ​សំណេះ​សំណាល​ស្តីពី​ការជំរុញការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ងសេ នៅទីក្រុងChongqing​ ប្រទេស​ចិន​កាលពី​ថ្ងៃទី ៥ ខែមករា ឆ្នាំ ២០១៦។

ខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេ លាតសន្ធឹងតាម​​ខេត្ត និងក្រុងចំនួន ១១ ដែល​មាន​ផ្ទៃក្រឡា​​ប្រហែលជា​មួយភាគប្រាំនៃផ្ទៃដីសរុបរបស់ប្រទេសចិន​​ និងបាន​រួមចំណែកប្រហែល៥០%នៃទំហំ​​សេដ្ឋកិច្ចសរុបរបស់ប្រទេសចិន​ ។

«ការមិនធ្វើការអភិវឌ្ឍក្នុង​ទ្រង់ទ្រាយធំ» មានន័យថាត្រូវជៀសវាងការអភិវឌ្ឍដែលគ្មានសណ្តាប់ធ្នាប់ មានគុណភាពទាប ឬបំផ្លាញដល់​បរិស្ថាន​។  យើងត្រូវដើរតាមផ្លូវ​អភិវឌ្ឍន៍​ប្រកបដោយគុណភាពខ្ពស់ ភាពបៃតង និងកាបូនទាប។ បច្ចុប្បន្ននេះ យើងកំពុងដើរលើផ្លូវត្រឹមត្រូវហើយ ត្រូវបន្តដើរ​ទៅមុខតាមផ្លូវ​​នេះ។

«ត្រូវធានាថា យើងនឹងបន្សល់ទុកទន្លេយ៉ង់សេដ៏​ស្រស់ស្អាត ដែលលាតសន្ធឹងរាប់ពាន់គីឡូម៉ែត្រ​ ជូនដល់មនុស្សជំនាន់ក្រោយៗ​។»​
ក្នុងរយៈពេល១០ឆ្នាំ​ចុងក្រោយនេះ ទន្លេយ៉ង់សេមាន​ទេសភាព​កាន់តែ​ស្រស់ស្អាត​។ ចាប់តាំងពីឆ្នាំ ២០២០ មក ដៃ​ទន្លេ​ធំ​ៗ​នៃទន្លេយ៉ង់សេបានរក្សាគុណភាពទឹកក្នុងកម្រិតស្តង់ដារថ្នាក់ទី ២ រយៈពេល ៦ ឆ្នាំជាប់ៗគ្នា។ ធនធានភាវៈរស់​ក្នុងទឹក និងជីវៈចម្រុះបានកើនឡើង ហើយទន្លេនេះក៏បាន​​ស្តារ​ភាពរស់រវើកឡើង​វិញ​ជាបណ្តើរៗដែរ​។

ស្ថានភាពនៃការរស់រានមានជីវិតរបស់ត្រីស្ទើជិនចិន (Chinese sturgeon) ត្រូវបាន​គេ​​ចាត់ទុក​ជា​ «ឧបករណ៍សម្រាប់​វាស់វែង» ពី​គុណភាព​នៃ​ប្រព័ន្ធអេកូឡូស៊ីនៃទន្លេយ៉ង់សេ។ ត្រីប្រភេទនេះស្ទើរតែរកមិនឃើញសោះកាលពីមុន​។​ បន្ទាប់ពី​កិច្ចខិតខំប្រឹងប្រែងជាច្រើន រាប់ចាប់ពីការបង្កាត់ពូជដោយសិប្បនិម្មិត និងការលែងពូជត្រីចូលទៅក្នុងធម្មជាតិ ដល់​ការតាមដាន និងឃ្លាំ​មើល​ត្រី​ ពី​ការហាមឃាត់ការនេសាទរយៈពេល ១០ ឆ្នាំ ដល់​ការស្តារប្រព័ន្ធអេកូឡូស៊ីឡើងវិញ ​នៅឆ្នាំ ២០២៥ គេបានរកឃើញត្រីស្ទើជិនចិនចំនួន ៥៩ កន្ទុយ​នៅក្នុងដែនទឹកទន្លេហូរ​ចូល​​សមុទ្រ​ ។នៅចន្លោះពី​​ឆ្នាំ ២០២១ ដល់​ឆ្នាំ​ ២០២៤ ប្រភេទត្រីដែល​រស់នៅ​តាំងពី​ដើម​ចំនួន ៣៤៤ ប្រភេទ ត្រូវបានឃ្លាំ​មើល​នៅក្នុងអាងទន្លេយ៉ង់សេ ដែលបាន​កើនឡើង ៣៦ ប្រភេទ បើធៀបនឹងរយៈពេលដូច​គ្នា​កាលពី​ពេល​មុន​ការ​​អនុវត្ត​ការហាមឃាត់​​នេសាទ​​៥ ឆ្នាំ​។
ក្រៅពីនេះ​  ​សេដ្ឋកិច្ចនៅតាមបណ្តោយទន្លេនេះ ក៏មានកម្លាំង​រស់រវើក​ខ្លាំងឡើងផងដែរ។ ​ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំ ២០២៥ ទំហំ​ពាណិជ្ជកម្មនាំ​ចេញ​នាំចូលនៃ​ខេត្ត និងក្រុងចំនួន ១១ តាម​បណ្តោយ​​ខ្សែ​ក្រវាត់​សេដ្ឋកិច្ចទន្លេយ៉ង់សេ បានកើនឡើងដល់ ១៩,១២ ទ្រីលានយា​ន់ ដែលជា​កំណត់​ត្រា​ខ្ពស់បំផុត​បើធៀប​នឹង​​រយៈពេលដូចគ្នានៃ​ឆ្នាំ​មុនៗ​ ហើយ​ត្រូវ​ជា​ ៤៦,៤% នៃទំហំ​ពាណិជ្ជកម្មនាំ​ចេញ​នាំ​ចូល​នៃ​ប្រទេសចិន​​។

«ត្រូវ​ចាត់​ទុក​ការស្តារបរិស្ថានអេកូឡូស៊ីនៃទន្លេយ៉ង់សេជាអាទិភាពបំផុតក្នុង​ពេល​បច្ចុប្បន្ន​និង​មួយ​​រយៈពេល​វែងនា​ពេល​អនាគត​។»
«យើងត្រូវប្រកាន់ខ្ជាប់ដោយ​មិន​ងាករេ​នូវគោលការណ៍នៃ​ការ​​រួម​គ្នា​ការពារក្នុង​​ទ្រង់ទ្រាយធំ និង​ចៀសវាងការអភិវឌ្ឍ​ក្នុង​ទ្រង់ទ្រាយធំ ព្រមទាំងបង្កើនកិច្ចខិតខំប្រឹងប្រែងទ្វេដងក្នុង​ការការពារអេកូឡូស៊ីដោយ​កម្រិត​ខ្ពស់​​។»

លោក​ Xi Jinping បានអញ្ជើញ​​ជា​អធិបតី​​ក្នុង​​កិច្ច​ប្រជុំ​សំណេះ​សំណាល​ចំនួន ៤ លើកជា​បន្តបន្ទាប់ក្រោម​ប្រធានបទស្តីពី​​យុទ្ធសាស្ត្រអភិវឌ្ឍន៍នៃ​ខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេ ។ ​លោក​តែងតែ​គូសបញ្ជាក់​ថា​ ត្រូវ​​ផ្តល់អាទិភាព​ដល់​ការ​ការពារ​បរិស្ថាន​អេកូឡូស៊ី និង​ដើរ​តាម​ផ្លូវ​អភិវឌ្ឍន៍​បៃតង​ ដើម្បីជំរុញការអភិវឌ្ឍខ្សែក្រវាត់សេដ្ឋកិច្ចទន្លេយ៉ង់សេប្រកបដោយគុណភាពខ្ពស់៕

To Top