ព័ត៌មានអន្តរជាតិ

លោក George W. Bush ប្រមូលអ្នកគាំទ្រ ចូលរួមជាមួយលោក Joe Biden បណ្តេញលោក ត្រាំ ពីសេតវិមាន នៅខែវិច្ឆិកាខាងមុខ

បរទេស៖ អតីតសមាជិកសមាជិកា យុទ្ធនាការរាប់រយនាក់ និងមន្ត្រី របស់ប្រធានាធិបតីទី ៤៣ សហរដ្ឋអាមេរិក បានរួបរួមគ្នា នៅក្នុងការជំរុញថ្មីមួយ ដោយគណបក្សសាធារណរដ្ឋ ដែលមិនពេញចិត្ត ដើម្បីព្យាយាម និងបណ្តេញលោកដូណាល់ត្រាំចេញ ។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២០ បានឱ្យដឹងថា ក្រុមអ្នកជំនាញ របស់អតីតប្រធានាធីបតី លោក George W. Bush បានគាំទ្របេក្ខជន របស់គណបក្សប្រជាធិបតេយ្យ គឺលោក Joe Biden មុនពេលការបោះឆ្នោត ប្រធានាធិបតីខែវិច្ឆិកា។

ក្រុមនេះត្រូវបានបង្កើតឡើងដោយមន្រ្តី និងលេខាធិការខុទ្ទកាល័យប្រមាណ ២០០ នាក់ ដែលបានធ្វើការ ជាមួយលោក George W. Bush ក្នុងកំឡុងពេលដែលលោកជាប្រធានាធិបតី ក៏ដូចជាអ្នកដែលជាផ្នែកមួយ នៃយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោកទាំងពីរ គឺទាំងគណបក្សសាធារណរដ្ឋ បក្សប្រជាធិបតេយ្យ និងឯករាជ្យ។ វាបានបើកដំណើរការ Super PAC កាលពីថ្ងៃពុធ ដោយហៅថា 43 Alumn សម្រាប់ លោក Biden។

ក្រុមនេះបាននិយាយ នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា ខ្លួន«ស្វែងរកការរួបរួមនិងប្រមូលសហគមន៍ អ្នកបោះឆ្នោតជាប្រវត្តិសាស្ត្ររបស់អ្នកសាធារណរដ្ឋ ដែលមានការស្រងាកចិត្ត និងខកចិត្តចំពោះការខូចខាត ដែលបានធ្វើចំពោះប្រជាជាតិរបស់យើង ដោយប្រធានាធិបតីរបស់លោកដូណាល់ត្រាំ»។

លោកស្រី Karen Kirksey ប្រធានគណៈកម្មាធិការរៀបចំកម្មវិធី 43 Alumni ដែលបានធ្វើការក្នុងយុទ្ធនាការ កាលពីឆ្នាំ ២០០០ របស់ Bush បាននិយាយថា ការគាំទ្រលោក Biden គឺមិនចាំបាច់គាំទ្រពេញទំហឹង នៃរបៀបវារៈនយោបាយរបស់គាត់ទេ ប៉ុន្តែជាកិច្ចព្រមព្រៀងពេញលេញជាមួយ នឹងតម្រូវការបន្ទាន់ ដើម្បីស្តារព្រលឹងរបស់ប្រទេសនេះ៕
ប្រែសម្រួលៈ ណៃ តុលា

To Top