ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យ បង្កើតមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី ដែលមានឈ្មោះថា «តេជោ» ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល។
យោងតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល ចេញផ្សាយកាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ បានបញ្ជាក់ថា គ្រឹះស្ថានសាធារណៈរដ្ឋបាល ដែលមានឈ្មោះថា មជ្ឈមណ្ឌលធុរកិច្ចថ្មី «តេជោ» សរសេរកាត់ថា «ម.ធ.ត» ស្ថិតនៅក្រោមអាណាព្យាបាលបច្ចេកទេស និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ម.ធ.ត ជានីតិបុគ្គលនៃនីតិសាធារណៈ និងមានថវិកាស្វយ័ត ដែលត្រូវឆ្លុះបញ្ចាំង ជាឧបសម្ព័ន្ធនៃថវិកា របស់ក្រសួងសេដ្ឋកិច្ច ថុ។ ម.ធ.ត មានទីស្នាក់ការកណ្ដាល នៅក្នុងក្រសួងសេដ្ឋកិច្ច ស្ថិតនៅតាមបណ្ដោយរុក្ខវីថី ដូនពេញ ផ្លូវលេខ៩២ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕ ដោយ៖ អេង ប៊ូឆេង
