ព័ត៌មានអន្តរជាតិ

អង់គ្លេសនឹង ចំណាយប្រាក់ជាង ៧០០លានផោន លើហេដ្ឋារចនាសម្ព័ន្ត តាមព្រំដែនសហភាពអឺរ៉ុប

បរទេស៖រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រីអង់គ្លេស លោក Michael Gove បាននិយាយនៅថ្ងៃអាទិត្យថា ប្រទេសអង់គ្លេស នឹងចំណាយប្រាក់ ៧០៥លានផោន ស្មើនឹង៨៩០លានដុល្លារ លើហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន ដើម្បីជួយរក្សាលំហូជំនួញ ក្រោយកិច្ចព្រមព្រៀងប្រតិបត្តិការឆ្លងកាត់ ជាមួយសហភាពអឺរ៉ុបផុតកំណត់ នៅចុងឆ្នាំនេះ។

កញ្ចប់ថវិកានោះ រួមានប្រាក់៤៧០លានផោន សម្រាប់សាងសង់កំពង់ផែ និងហេដ្ឋារចនាសម្ពន្ធនានាលើកគោក ដែលរួមមានទាំងនៅក្នុងប្រទេស អង់គ្លេសភាគអាគ្នេយ៍ ដើម្បីបម្រើការ ដល់ការដឹកជញ្ជូនទំនិញធំៗ ទៅកាន់ប្រទេសបារាំង។

លោក Michael Gove បាននិយាយប្រាប់លោក Andrew Marr ជាភ្នាក់ងាមកពីកាសែតប៊ីប៊ីស៊ីដូច្នេះថា “នឹងមានប្រភេទជាក់លាក់នៃហេដ្ឋារចនាសម្ព័ន្ធ ដែលយើងបានដាក់ចេញ ក្នុងគោលបំណង ធ្វើឲ្យលំហូចរាចរណ៍មានភាពរលូន”៕ ប្រែសម្រួល៖ប៉ាង កុង

To Top