ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា សំណួររបស់ប៉ាឡេស្ទីន តែងតែជាបញ្ហាស្នូល នៅក្នុងតំបន់មជ្ឈឹមបូព៌ា ហើយចិនគាំទ្រ“ ដំណោះស្រាយរដ្ឋពីរ” ជាទិសដៅត្រឹមត្រូវ។
ក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas លោកប្រធាន ស៊ី ក្នុងនាមរដ្ឋាភិបាល និងប្រជាជនចិន បានសម្តែងនូវការចូលរួមរំលែកទុក្ខ និងការគាំទ្រយ៉ាងស្មោះត្រង់ ចំពោះរដ្ឋាភិបាល និងប្រជាជនប៉ាឡេស្ទីន ក្នុងការប្រយុទ្ធប្រឆាំង នឹងការរីករាលដាលនៃ COVID-១៩ ។
លោកស៊ី បានបន្ថែមថា ប្រទេសចិន និងប៉ាឡេស្ទីន គឺជាបងប្អូនល្អ មិត្តល្អ និងជាដៃគូល្អ ហើយភាគីទាំងពីរ តែងតែជឿជាក់ និងគាំទ្រគ្នាទៅវិញទៅមក លើបញ្ហានានាទាក់ទង នឹងផលប្រយោជន៍ស្នូលរៀងៗខ្លួន និងកង្វល់សំខាន់ៗ៕ ដោយ៖ ឈូក បូរ៉ា