ព័ត៌មានអន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិកទៅអង់គ្លេស ពិភាក្សាពីបញ្ហាចិន ប្រព័ន្ធ 5G និង Brexit

បរទេស៖ រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Mike Pompeo បានទៅដល់ប្រទេសអង់គ្លេស នៅថ្ងៃចន្ទសប្ដាហ៍នេះ ដើម្បីពិភាក្សាគ្នាអំពីបញ្ហាប្រទេសចិន ប្រព័ន្ធ 5G និងកិច្ចព្រមព្រៀងជំនួញសេរី Brexit ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Yahoo News នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ បានឲ្យដឹងថា លោក Mike Pompeo ដែលនិយាយប្រាប់អ្នកសារព័ត៌មាន នៅលើយន្តហោះនោះ ត្រូវបានទទួលស្វាគមន៍ ដោយឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក លោក Woody Johnson ក្រោយចុះចតភ្លាមៗ។

ក្នុងខណៈនៅក្នុងទីក្រុងឡុងដ៍ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិករូបនេះ នឹងជួបគ្នា ជាមួយនាយករដ្ឋមន្ត្រីអង់គ្លេស លោក Boris Johnson និងរដ្ឋមន្ត្រីការបរទេស លោក Dominic Raab ដើម្បីពិភាក្សាគ្នា ពីអាទិភាពសកលនានា រួមមានផែនការធ្វើឲ្យ សេដ្ឋកិច្ចប្រសើរវិញ ពីជំងឺកូវីដ១៩ បញ្ហានានា ពាក់ព័ន្ធសាធារណរដ្ឋប្រជាមានិតចិន និងទីក្រុងហុងកុង និងការចរចា ពីកិច្ចព្រមព្រៀងជំនួញសេរី សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស៕ ប្រែសម្រួល៖ប៉ាង កុង

To Top