ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ នឹងធ្វើទស្សនកិច្ច ទីក្រុងតេអេរ៉ង់

បរទេស៖នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ លោក Mustafa al-Kadhimi នៅថ្ងៃអង្គារនេះ បានធ្វើដំណើរទៅទីក្រុងតេអេរ៉ង់ ហើយប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់ បានរាយការណ៍ថា លោកនឹងជួបគ្នាជាមួយមេដឹកនាំជាន់ខ្ពស់ លោក Ayatollah Ali Khamenei នៅក្នុងអំឡុងការធ្វើដំណើរទៅបរទេសជាលើកដំបូងរបស់លោក ចាប់តាំងពីឡើងកាន់ តំណែងក្នុងខែឧសភា។

ដំណើរទស្សកិច្ចរបស់លោក Mustafa al-Kadhimi នេះ គឺត្រូវបានធ្វើឡើង ក្រោយពីគ្រោងធ្វើដំណើរទស្សនកិច្ចមួយទៅកាន់ អារ៉ាប៊ីសាអូឌីត ប៉ុន្តែគម្រោងនោះ ត្រូវបានលុបចោលវិញ បន្ទាប់ពីស្តេចប្រទេសអារ៉ាប៊ីសាអូឌីត បានចូលសម្រាកព្យាបាល នៅមន្ទីរពេទ្យ ដោយសាររលាក់ព្រះតម្រង់ព្រះបស្សាវៈ។

គួរបញ្ជាក់ថា នាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីរ៉ាក់ ប្រឈមមុខនឹងការធ្វើឲ្យមានតុល្យភាព ខ្លាំងក្លា រវាងប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក ដែលស្ទើរតែឈានចូលដល់ការបើកជម្លោះ នៅក្នុងតំបន់ ដោយរួមបញ្ចូលទាំងនៅ លើទឹកដី នៃប្រទេសអ៊ីរ៉ាក់ផង កាលពីឆ្នាំមិញនេះ៕ប្រែសម្រួល៖ប៉ាង កុង

To Top