ព័ត៌មានជាតិ

រដ្ឋបាលរាជធានី ក្រើនរំលឹក ដល់ពលរដ្ឋ​មួយចំនួនតូច រួសរាន់ ទៅបង់ថ្លៃសេវា​ប្រមូលសំរាម និងសំណល់រឹង ឲ្យទាន់ពេលវេលា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានក្រើនរំលឹកជាថ្មីម្តងទៀត ដល់ប្រជាពលរដ្ឋ ម្ចាស់អាជីវកម្ម សេវាកម្ម និងស្ថាប័នឯកជនទាំងអស់ ដែលប្រើប្រាស់​ សេវាប្រមូលសំរាម និងសំណល់រឹង ទាំងអស់ក្នុងរាជធានីភ្នំពេញ មិនទាន់បានបំពេញកាតព្វកិច្ច​ បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង ត្រូវរួចរាន់បង់ អោយទាន់ពេលវេលាកំណត់ ។

សូមរំលឹកថា ការបង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹង អាចធ្វើទៅបានតាមមធ្យោបាយ ប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ជាទូទាត់ នៅធនាគារ មានដូចជា ធនាគារ ACLEDA, ABA, WING, AMK, WB Finance, Prince Bank, ស្ថាបនា ឬតាមភ្នាក់ងារ ទូទាត់ផ្សេងៗទៀតដូចជា eMONEY, Lyhour Weiluy, Pi Pay និង Dara Pay ។

គួរបញ្ជាក់ថា បើនៅតែមិនព្រម បង់ថ្លៃសេវាប្រមូលសំរាម និងសំណល់រឹងទៀត រដ្ឋបាលរាជធានីភ្នំពេញ នឹងអនុវត្តវិធានការមួយចំនួនដូចជា៖
១. បញ្ចេញបញ្ជីឈ្មោះ ជាសាធារណៈ តាមបណ្តាញសង្គម ឬតាមប្រព័ន្ធផ្សព្វផ្សាយនានា
២. កត់ត្រាជាបំណុល ហើយអនុវត្តវិធានការរដ្ឋបាល ដោយបិទអាជីវកម្ម ឬសេវាកម្មជាបណ្តោះអាសន្ន
៣.អនុវត្តវិធានការផ្សេងៗទៀត តាមការចាំបាច់៕

To Top