ភ្នំពេញ៖ អ្នកនាំពាក្យក្រសួង សុខាភិបាល លោកស្រី ឱ វ៉ាន់ឌីន នៅថ្ងៃសៅរ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២០ បានលើកឡើងថា លទ្ធភាពនៃការចម្លងវីរុសកូវីដ-១៩ ចូលសហគមន៌ យេីងមិនអាចមេីលរំលងបានឡេីយដូច្នេះហេីយ បានជាក្រសួងសុខាភិបាល តែងតែអំពាវនាវហេីយអញពាវនាវទៀត ឲ្យបងប្អូនប្រជាពលរដ្ឋ ត្រូវតែបន្តកិច្ចការពារខ្លួនជាប់ជានិច្ច។
លោកស្រី បានឱ្យមជ្ឈមណ្ឌលព័ត៌មាមដើមអម្ពិល ដឹងបន្ថែមថា “ ថ្ងៃនេះ ថ្វីត្បិតតែការរកឃេីញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ចំនួន ២៣នាក់ ទៀត ជាករណីនាំចូលក៏ពិតមែន តែវាជាចំនួនច្រេីនណាស់ ដែលយេីងមិនអាចដឹងបានថា តេីបន្តទៅមុខទៀតយ៉ាងណាដែរនោះទេ? ដូច្នេះ សូមអ្នកដេីរកំសាន្តទាំងអស់ ត្រូវតែចេះប្រុងប្រយ័ត្នមែនទែន ដោយសារហានិភ័យនៃការចម្លងវីរុសកូវីដ-១៩ ដែលអាចកេីតមានគ្រប់ពេលវេលា គ្រប់កាល:ទេស: និងគ្រប់ទីកន្លែងទាំងអស់។ សុំកុំភ្លេចខ្លួន និងសុំកុំសន្តិភាពនិយមជាមួយវីរុសកូវីដ-១៩ នេះឲ្យសោះ។ “
លោកស្រី អ្នកនាំពាក្យ ក៏សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ ចៀសផុតការចម្លងវីរុសដ៏កាចសាហាវមកបុគ្គល មកក្រុមគ្រួសារ និងចៀសផុតពីការចម្លងចូលសហគមន៌ជាបន្តទៀត។
ដោយ សយ សុភា