ព័ត៌មានជាតិ

ស្លាប់១០នាក់ និងជិត១,៥លាននាក់ រងនូវផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ នៅឥណ្ឌា

ញ៉ូដេលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ថា នាយកដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹង នៅលើព្រឹត្តិបត្តិព័ត៌មានមួយ កាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់ មនុស្ស១០នាក់ បានស្លាប់ និងជិត១,៥លាននាក់ បានរងនូវផលប៉ះពាល់ ដោយគ្រោះទឹកជំនន់ ដែលបានកើតឡើង ចំនួន១១ស្រុក នៅរដ្ឋ Bihar ភាគខាងកើតប្រទេសឥណ្ឌា ។

ស្រុក Darbhanga គឺជាស្រុកមួយ ដែលរងគ្រោះធ្ងន់ធ្ងរជាងគេ ដែលមានពលរដ្ឋរងគ្រោះ ចំនួន៥៣៦.០០០នាក់ ដោយបានជម្លៀសខ្លួនចេញពីផ្ទះសម្បែងរបស់ពួកគេ ។ នាយកដ្ឋានបានបញ្ជាក់ដូច្នេះ ។

ព្រឹត្តិបត្តិព័ត៌មានបានឲ្យដឹងថា នៅស្រុក Muzaffarpur មានពលរដ្ឋជាង២០០.០០០នាក់ បានរងនូវផលប៉ះពាល់ ទន្ទឹមនឹងនេះដែរ មានរហូតដល់២៧២.០០០នាក់ បានរងគ្រោះ គឺនៅស្រុក East Champaran ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top