អត្ថបទ

សែលកាត ផ្តល់រង្វាន់ដ៏ធំអស្ចារ្យ រថយន្តម៉ាក Mazda 2 ស៊េរីឆ្នាំ 2020 ជូនដល់អតិថិជន របស់កម្មវិធី កោសឈ្នះ! ស្កេនឈ្នះ!

កម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទីមួយ ដែលកំពុងពេញនិយមបំផុត របស់ក្រុមហ៊ុនសែលកាត បានឈានមកដល់ទីបញ្ចប់ ហើយកាលពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ជាមួយនឹងការចាប់រង្វាន់ ផ្តាច់ព្រ័ត្រដ៏ធំអស្ចារ្យ ដែលជារថយន្តម៉ាក Mazda 2 ស៊េរីឆ្នាំ 2020 ។

អតិថិជនមហាសំណាង របស់សែលកាត លោកពូ សុខទៀន បានបង្ហាញ នូវអារម្មណ៍ត្រេកអរ ឥតឧបមាជាពន់ពេក នៅពេលគាត់ ទទួលបាននូវដំណឹង ដែលមិននឹកស្មានដល់ នៃការឈ្នះរង្វាន់ ដ៏អស្ចារ្យបំផុតនេះ ដោយគាត់បានរៀបរាប់ ឱ្យដឹងថា រថយន្តដ៏ថ្មីសន្លាងនេះ នឹងអាចជួយសម្រាលបន្ទុក របស់ក្រុមគ្រួសារ ដែលកំពុងរស់នៅ ក្នុងទីក្រុងភ្នំពេញ បានយ៉ាងច្រើនជាក់ជាមិនខាន។

ទន្ទឹមនឹងការផ្តល់ជូនរង្វាន់ធំបំផុត ប្រចាំកម្មវិធី សែលកាត ក៏បានប្រគល់ជូន នូវរង្វាន់ម៉ូតូហុងដា Zoomer X សរុបចំនួន 53 គ្រឿង រួមទាំងទិន្នន័យអ៊ីនធើណិត និងរង្វាន់ជាសាច់ប្រាក់សុទ្ធ ដែលមានសរុបគិតជាទឹកប្រាក់ ចំនួនជាង៥០ម៉ឺនដុល្លារ ពោលគឺបានបង្ហាញ​ ឱ្យឃើញយ៉ាងច្បាស់ថា កម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! គឺជាកម្មវិធីដ៏ពេញនិយម និងជោគជ័យបំផុតមួយ របស់ក្រុមហ៊ុនសែលកាត មកទល់បច្ចុប្បន្ននេះ។

អតិថិជនទាំងអស់ របស់សែលកាត អាចធ្វើការបញ្ចូលទឹកប្រាក់ ដោយប្រើប្រាស់ កាតប្រភេទថ្មី 5,000 រៀល (1.25 ដុល្លារ) និង 10,000 រៀល (2.50 ដុល្លារ) បានចាប់តាំងពីខែមករាដើមឆ្នាំ 2020 នេះមកម្ល៉េះ។ គួរបញ្ជាក់ផងដែរថា ការផ្តល់ជូននេះ គឺជាការឆ្លើយតប របស់សែលកាត ទៅនឹងការស្នើសុំរបស់អតិថិជន ក្នុងការផ្តល់ជូននូវកាតកោស ដោយគិតតម្លៃជារូបិយប័ណ្ណក្នុងស្រុក។

លោក អៀន វ៉ាតសុន (Ian Watson) នាយកប្រតិបត្តិ ក្រុមហ៊ុនសែលកាត បានមានប្រសាសន៍ថា៖ “ក្នុងនាមជាប្រតិបត្តិករ បណ្តាញទូរស័ព្ទចល័ត ដែលជាមោទនភាពរបស់ជាតិខ្មែរ យើងពិតជាមានក្តីសោមនស្សបំផុត សម្រាប់ឱកាស ក្នុងការតបស្នង ទៅកាន់សហគមន៍វិញ ក៏ដូចជាការផ្តល់រង្វាន់ ជូនដល់អតិថិជន ដ៏ស្មោះស្ម័គ្ររបស់យើង ដែលភាគច្រើន ពួកគាត់កំពុងត្រូវការ ការគាំទ្របន្ថែម នៅក្នុងជីវភាពប្រចាំថ្ងៃ”។

“យើងនឹងបន្តកម្មវិធីផ្តល់រង្វាន់ ជូនដល់អតិថិជនរបស់យើង រួមទាំងផ្តល់ជូន នូវផលិតផល និងសេវាកម្មប្រកបដោយ ភាពបត់បែនខ្ពស់ និងមានអត្ថប្រយោជន៍ច្រើន សម្បូរបែប តួយ៉ាងដូចជាគម្រោង Cellcard 4U នេះជាដើម ដោយយើងបាន ដាក់ដំណើរការ ឱ្យអតិថិជនប្រើប្រាស់ ដើម្បីឆ្លើយតប ទៅនឹងវិបត្តិជម្ងឺកូវីដ-19”។

រាល់អតិថិជន ដែលមានសំណាងឈ្នះរង្វាន់ ពីកម្មវិធីកោសឈ្នះ! ស្កេនឈ្នះ! នឹងត្រូវប្រកាសឈ្មោះ ជូនរៀងរាល់ថ្ងៃពុធ វេលាម៉ោង 11 ព្រឹក នៅលើទំព័រហ្វេសប៊ុក របស់សែលកាត។

អ្វីដែលកាន់តែពិសេសទៀតនោះ គឺ សែលកាត នឹងធ្វើការរៀបចំកម្មវិធី កោសឈ្នះ! ស្កេនឈ្នះ! រដូវកាលទី 2 ដោយនឹងដាក់ដំណើរការ រយៈពេល 6 ខែពេញ រួមទាំងផ្តល់ជូន នូវរង្វាន់ថ្មីៗដ៏អស្ចារ្យ ជាច្រើនទៀតផង៕

To Top