វ៉ាស៊ីនតោន៖ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានបញ្ជាក់ជាថ្មីម្តងទៀតនូវគោលបំណងរបស់ អាមេរិកនោះគឹ ការរំសាយអាវុធនុយក្លេអ៊ែរ ពេញលេញរបស់ប្រទេសកូរ៉េខាងជើង។
សេចក្តីថ្លែងការណ៍ថ្មីនេះត្រូវ បានធ្វើឡើងនៅក្នុង សវនាការព្រឹទ្ធសភា ដែលសមាជិកសាធារណរដ្ឋលោក Cory Gardner បានសួរទៅកាន់លោក Pompeo ថាតើទីក្រុងវ៉ាស៊ីនតោន បន្តរហូតមកដល់បច្ចុប្បន្ននេះ លើការដកហូតអាវុធនុយក្លេអ៊ែរ លើឧបទ្វីបកូរ៉េ។
ចម្លើយរបស់អ្នកការទូតកំពូលរូបនេះ បានបញ្ជាក់ពីជំហរឹងមាំរបស់អាមេរិក ប្រឆាំងនឹងកម្មវិធីអាវុធនុយក្លេអ៊េររបស់កូរ៉េខាងជើង បើទោះជាបច្ចុប្បន្ននេះ ប្រទេសទាំងពីរ កំពុងស្ថិតលើផ្លូវជាប់គាំង និងគ្រោះថ្នាក់នៃកិច្ចចរចា នុយក្លេអ៊ែរខាងលើនេះក៏ដោយ៕ ដោយ ឈូក បូរ៉ា