បរទេស៖ ស្ត្រីវ័យ ៦៨ ឆ្នាំម្នាក់ដែលមានជំងឺ មហារីកឈាមបានស្លាប់ ២ ថ្ងៃបន្ទាប់ពីត្រូវបានគេធ្វើ រោគវិនិច្ឆ័យឃើញថា មានវីរុសកូវីដ១៩ ដែលជាការស្លាប់ទី ៣ របស់ប្រទេសវៀតណាម ដែលបណ្តាលមកពី វីរុសនេះ។
យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា “ អ្នកជំងឺទី ៤៩៩” គឺជាអ្នកស្រុកដាណាង ទីកន្លែងដែលមានការផ្ទុះកក្រើន ជំងឺឡើងវិញ នៅវៀតណាម។
ជំងឺវ័យ ៦៨ឆ្នាំនេះ ត្រូវបានគេប្រកាសថាបានស្លាប់ នៅព្រឹកថ្ងៃសៅរ៍ នៅឯមន្ទីរពេទ្យ រោគមហារីកដាណាង ដោយសារតែ “ជំងឺមហារីកមហារីកឈាម នៅដំណាក់កាលចុងក្រោយ ជំងឺរលាកសួតធ្ងន់ធ្ងរ ឬកូវីដ១៩” ។
អ្នកជំងឺខាងលើក៏មាន ជំងឺលើសឈាម និងទឹកនោមផ្អែម ហើយជាអ្នកជំងឺទៀងទាត់ សម្រាប់មន្ទីរពេទ្យដាណាង ជាកន្លែងដែលលោកស្រី ត្រូវបានអនុញ្ញាត ឱ្យចូលសម្រាកនៅចន្លោះថ្ងៃទី ១៨ និង ២៣ ខែកក្កដា ដើម្បីទទួលការព្យាបាល។ មន្ទីរពេទ្យ ត្រូវបានបិទនៅថ្ងៃទី ២៧ ខែកក្កដាបន្ទាប់ពី មានករណីជំងឺកូវីដជាច្រើន ត្រូវបានរកឃើញនៅទីនោះ៕
ប្រែសម្រួលៈ ណៃ តុលា