ភ្នំពេញ ៖ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានផ្តល់ជាជំនួយជួយឧបត្ថម្ភជាសំភារៈមួយចំនួនដល់ប្រជា ពលរដ្ឋឃុំបិតត្រាង ខេត្តព្រះសីហនុដែលក្នុងរយៈ ពេលប៉ុន្មានថ្ងៃនេះ មានភ្លៀងធ្លាក់ខ្លាំងហើយទទួលរងផលប៉ះពាល់ ជាពិសេសគ្រួសារក្រីក្រកំពុងស្ថិតក្នុងស្ថានភាពកាន់តែលំបាក។
ក្រោយបានទទួលព័ត៌មានភ្លាម ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ និងអង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌សាធារណៈមិត្តភាពកម្ពុជា-ចិន បានផ្តល់ជំនួយបន្ទាន់នៅរសៀលថ្ងៃទី៥ ខែសីហា ឆ្នាំ២០២០ ។
ជំនួយនាពេលនោះរួមមាន ៖ អង្ករ ភួយ មុង និងសំភារៈ ប្រើប្រាស់ប្រចាំថ្ងៃដល់អ្នករងគ្រោះ។ នេះជាសកម្មភាពជាក់ស្តែងនៃគំនិតអភិវឌ្ឍន៍ “ឈ្នះ-ឈ្នះទាំង៨ភាគី” ។
លោក CHEN JIANGANG ប្រធានក្រុមប្រឹក្សាភិ បាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការយក ចិត្តទុកដាក់ និងការគាំទ្រពីសាលាឃុំបិតត្រាំង និងពលរដ្ឋដែលរស់នៅឃុំបិតត្រាំង ទៅដល់តំបន់សេដ្ឋកិច្ចពិសេសក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។
លោកបាននិយាយថា ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ មាន ភ្លៀងធ្លាក់ខ្លាំងជាច្រើនដែលបានជះឥទ្ធិពលយ៉ាង ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ពលរដ្ឋ ។ លោក សង្ឃឹមថា សកម្មភាពនេះ អាចជួយពលរដ្ឋរស់នៅឃុំបិតត្រាំងត្រឡប់មករកជីវិតធម្មតាវិញយ៉ាងឆាប់រហ័ស។
មេឃុំបិតត្រាំង មាច ចាន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការបរិច្ចាគពីក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិងអង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌សាធារណៈមិត្តភាពកម្ពុជា-ចិន។ លោក មានប្រសាសថា ជំនន់ទឹកភ្លៀងបានបណ្តាលឲ្យខូចខាតដល់ផ្ទះ និងដីស្រែចម្ការរបស់អ្នកភូមិ។សម្ភារៈទាំងអស់ដែលបានបរិច្ចាគមកពីក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនិងអង្គការអ្នកស្ម័គ្រចិត្តសប្បុរសធម៌សាធារណៈមិត្តភាពកម្ពុជា-ចិន បានជួយបំពេញតម្រូវការជាបន្ទាន់នាពេលបច្ចុប្បន្នដែលអាចជួយកាត់បន្ថយនូវការលំបាក់របស់អ្នកភូមិផងដែរ។
តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុត្រូវបានសាង សង់និងអភិវឌ្ឍន៍អស់រយៈពេល១០ឆ្នាំជាងហើយ ក្នុងអំឡុងពេលនេះ ក្រុមហ៊ុនបានប្រកាន់ខ្ជាប់គំនិត ដែលផ្តល់លទ្ធផលនៃការអភិវឌ្ឍជូនពលរដ្ឋវិញដោយ ធ្វើឲ្យពួកគេក្នុងតំបន់ទទួលបានផលប្រយោជន៍ ពិតប្រាកដ និងមានសុភមង្គល។
នៅពេលជំងឺរកូវីដ១៩បានផ្ទុះឡើងក្នុងឆ្នាំនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានចាត់ វិធាន ការជាបន្ទាន់ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺរកូវីដ១៩ ដូចជាត្រួតពិនិត្យ និងធានាគ្មានអ្នកឆ្លងក្នុងតំបន់។
ទន្ទឹមនឹងនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុង ព្រះសីហនុ ក៏បានបំពេញទំនួលខុសត្រូវសង្គមយ៉ាងសកម្ម ដូចជាបរិច្ចាគសំភារៈវេជ្ជសាស្រ្តដល់ ក្រសួងស្ថាប័ននានាដើម្បីរួមចំណែកក្នុងការប្រយុទ្ធប្រឆាំងជំងឺរកូវីដ១៩ផងដែរ៕