ភ្នំពេញ៖ ក្នុងឱកាសឈប់សម្រាក សងថ្ងៃចូលឆ្នាំ នាថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០នេះ លោកនាយឧត្ដមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពល ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិ សន្តិសុខលម្ហសមុទ្រ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ និងនាំយកនូវអំណោយដ៏ថ្លៃថ្លា របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ចែកជូន ដល់កងទ័ពជើងទឹក ដែលឈរជើង នៅទីស្នាក់ការឡាំដាំ ស្ថិតនៅ ភូមិឡាំដាំ ឃុំកោះកាពិ ស្រុកកោះកុង ខេត្តកោះកុង ។
ក្នុងឱកាសចុះជួប សំណេះសំណាល និងសួរសុខទុក្ខ កងកម្លាំងប្រចាំការ នៅទីស្នាក់ការសង្កេតការណ៍ទ្បាំដាំ នាឱកាសនេះហើយនោះ លោកនាយឧត្ដមនាវី ទៀ វិញ ថែមទាំងបាន នាំយកមកជាមួយ នូវអំណោយ សម្ដេចពិជ័យសេនា ទៀ បាញ់ រួមមាន ស៊ីម៉ង់១០តោន អង្ករ២បាវ ទឹកស៊ីអ៊ីវ ៥យួរ ទឹកត្រី៥យួរ ខ្ទឹម១ថង់ តុ១ កៅអី១០ ត្រីខ ៤យួរ ប៊ីចេង១ថង់ ទឹកក្រូច៥កេស មីយើង១កេសធំ សម្រាប់ឲ្យកងកម្លាំង អាចប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ។ ទាំងនេះ បង្ហាញឲ្យឃើញ ពីការយកចិត្តទុកដាក់ ពីសំណាក់ថ្នាក់ដឹកនាំ ចំពោះកងកម្លាំង ដែលបានខិតខំ បំពេញភារកិច្ច បានយ៉ាងខ្ជាប់ខ្ជាន់ ក្នុងនាមជាអ្នកការពារ ៕