ព័ត៌មានជាតិ

ក្រុមការងារ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកដែលមាន ជម្ងឺកំពុងសម្រាកព្យាបាល នៅគេហដ្ឋាន

ភ្នំពេញ ៖ ក្រុមការងារ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខ សមាជិកដែលមានជម្ងឺ កំពុងសម្រាកព្យាបាល នៅគេហដ្ឋាន នៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២០ កម្លាំង គ-អន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំដោយលោកអនុសេនីយ៍ឯក ជា ចាន់ឡា និង លោកអនុសេនីយ៍ឯក សាន សុធា តំណាងឲ្យលោកវរៈសេនីយ៍ឯក សៀ ទីន នាយរងសេនាធិការដ្ឋាន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចុះសួរសុខទុក្ខ លោកវរសេនីយ៍ត្រី ពុទ្ធ ច័ន្ទថន ជំនួយការមន្ទីរផែនការ ប្រតិបត្តិការ ដែលមានជម្ងឺ កំពុងសម្រាកព្យាបាល នៅគេហដ្ឋាន ។

ក្នុងឱកាសសួរសុខទុក្ខនោះផងដែរ ក្រុមការងារ បាននាំយកថវិកាចំនួន ២.០០០.០០០រៀល, ទឹកសុទ្ធ០២កេស ភេសជ្ជៈ២កេស, មី២កេស, ផ្លែឈើស្រស់១កន្ត្រក ទៅជូនជាអំណោយសួរសុខទុក្ខ និងទុកជាការចែករំលែកសម្រាលបន្ទុក ក្នុងការសម្រាកព្យាបាលផងដែរ៕

To Top