ព័ត៌មានអន្តរជាតិ

ស្លាប់តិចបំផុត ១៦នាក់ ក្នុងហេតុការណ៍វាយប្រហារ លើសណ្ឋាគារតាមឆ្នេរ សមុទ្រ នៅរដ្ឋធានីសូម៉ាលី

បរទេស៖ មន្ត្រីរដ្ឋាភិបាល មួយរូបបាននិយាយប្រាប់ថា មនុស្សមានចំនួនតិចបំផុត១៦នាក់ បានស្លាប់បាត់បង់ជីវិត នៅក្នុងហេតុការណ៍វាយប្រហារ ទៅលើសណ្ឋាគារដ៏មានប្រជាប្រិយភាពមួយកន្លែង ស្ថិតនៅក្នុងរដ្ឋធានីរបស់ប្រទេសសូម៉ាលី កាលពីថ្ងៃអាទិត្យម្សិលមិញនេះ។

លោក Ismael Mukhtaar Omar ជាមន្ត្រីនាំពាក្យក្រសួងព័ត៌មាន របស់ប្រទេសសូម៉ាលី បាននិយាយប្រាប់ថា ការឡោមព័ទ្ធដ៏សាហាវនៅសណ្ឋាគារ Elite ក្នុងទីក្រុង Mogadishu ប្រព្រឹត្តទៅអស់រយៈពេល៤ម៉ោង នៅមុនពេលពួកសកម្មប្រយុទ្ធ៥នាក់ ត្រូវបានកងកម្លាំងពិសេសសម្លាប់។

យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារ សារព័ត៌មាន UPI បានឲ្យដឹងថា ក្នុងចំណោមមនុស្សស្លាប់ទាំង១៦នាក់នោះ គឺមានអ្នកវាយប្រហារចំនួន៥នាក់ មន្ត្រីជាន់ខ្ពស់របស់ក្រសួងព័ត៌មានម្នាក់ និងមន្ត្រីប៉ូលីសម្នាក់។ ចំណែក្រសួងព័ត៌មានបានធ្វើការបញ្ជាក់ថា មន្ត្រីក្រសួងគឺលោក Abdirisak Abdi ស្ថិតនៅក្នុងចំណោមអ្នកស្លាប់ទាំងនោះ៕ប្រែសម្រួល៖ប៉ាង កុង

To Top