ព័ត៌មានជាតិ

New Zealand ពន្យារពេលការ បោះឆ្នោត ដោយសារកូវីដ១៩

បរទេស ៖ នៅថ្ងៃចន្ទនេះ នាយករដ្ឋមន្រ្តី នៃប្រទេស New Zealand គឺលោកស្រី Jacinda Ardern បានធ្វើការប្រកាសជាផ្លូវការ ហើយថា នឹងមានលារពន្យារពេលការបោះឆ្នោត ជាសកល របស់ប្រទេស នេះរយៈពេលមួយខែ នៅចំពេលមានករណី ឆ្លងវីរុស កូវីដ១៩បែបនេះ ។

ការបោះឆ្នោត ដែលគ្រោងនឹង ធ្វើឡើងនៅថ្ងៃទី ១៩ ខែកញ្ញាប៉ុន្តែឥឡូវនេះ នឹងត្រូវលើកទៅធ្វើឡើងនៅថ្ងៃទី ១៧ ខែតុលាជំនួសវិញ ខណៈដែលកាលពី ដើមសប្តាហ៍នេះទីក្រុងធំបំផុត របស់ប្រទេសនេះ បានប្រកាសបិទទ្វាសាជាថ្មី ដោយសារតែកូវីដ១៩ ។

ក្នុងនោះផងដែរលោកស្រី Ardern បាននិយាយបន្ថែតទៀតថា កាលបរិច្ឆេទថ្មី នឹងអនុញ្ញាតឱ្យភាគីពាក់ព័ន្ធ ក្នុងការកិច្ចការរៀបចំផែនការ នៅជុំវិញកាលៈទេសៈ ដែលនឹងអាចឲ្យយើង ធ្វើយុទ្ធនាការឃោសនាជាធម្មតា ៕

ប្រែសម្រួល៖ស៊ុនលី

To Top