ព័ត៌មានអន្តរជាតិ

វៀតណាម មានអ្នកឆ្លង មេរោគកូវីដ១៩ កើនដល់ជិត ១ ០០០នាក់ និងស្លាប់ ២៤នាក់

បរទេស៖ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់ថា មានករណីឆ្លងថ្មីមេរោគកូវីដ១៩ចំនួន ១២នាក់ទៀត ត្រូវបានបញ្ជាក់កាលពីល្ងាចថ្ងៃច័ន្ទ ដែលជាការចម្លងក្នុងសហគមន៍ ដែលចំនួននេះ បាននាំឱ្យអ្នកឆ្លងសរុបក្នុងប្រទេសវៀតណាម កើនឡើង ៩៧៦នាក់។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា “ អ្នកជំងឺទី ៩៦៥ ដល់ ៩៦៨” និង“ អ្នកជំងឺទី ៩៧៤ – ៩៧៥” ដែលមានអាយុចន្លោះពី ៣៣ ទៅ ៥៩ ឆ្នាំ រួមមានសមាជិកគ្រួសារចំនួន ៣ នាក់នៃអ្នកជំងឺកូវីដ១៩, បុគ្គលិកពេទ្យ និង សន្តិសុខ នៅមន្ទីរពេទ្យដាណាង និងអ្នកស្រុកថាញ់ខេ។

សូមជម្រាបថា ករណីឆ្លងថ្មី ៗ កាលពីថ្ងៃច័ន្ទបាននាំឱ្យមានការកើនឡើង ចំនួនអ្នកឆ្លងមេរោគកូវីដ១៩ នៅប្រទេសវៀតណាមដល់ ៩៧៦ ករណីក្នុងនោះមាន ៤៨៧ ករណីសកម្ម ហើយ រហូតមកដល់ពេលនេះ មានអ្នកស្លាប់ចំនួន ២៤ នាក់៕
ប្រែសម្រួលៈ ណៃ តុលា

To Top