ព័ត៌មានជាតិ

សម្ដេច ស ខេង ប្រាប់មន្ដ្រីរបស់ខ្លួនថា បើចង់ជាប់ឆ្នោត ត្រូវធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ

ភ្នំពេញ៖ ចំពោះមុខមន្ដ្រីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ សម្ដេចក្រឡាហោម ស ខេង បានណែនាំថា បើចង់ជាប់ឆ្នោតដោយងាយស្រួល ត្រូវធ្វើអំពើល្អជាមួយប្រជាពលរដ្ឋ តើពួកគាត់ចង់បានអ្វីត្រូវធ្វើជូនពួ កគាត់ភ្លាមៗ កុំរើសអើង និងបែងចែក។

ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ ស្ពានដែកបេឡេតិ៍ និងអាគារសិក្សា ចំនួន២ខ្នង នៅស្រុកបាណន់ នាថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០ សម្ដេចក្រឡាហោម ស ខេង មានប្រសាសន៍ថា «ជឿតាមខ្ញុំទៅ បើចង់ ជាប់ឆ្នោតគ្មានអ្វីពិបាកទេ វាពិបាកមែន ប៉ុន្ដែវាអត់មានរឿងអ្វី ទៅប្រយុទ្ធតតាំងធ្វើសង្គ្រាមឈ្នះចាញ់ទេ គឺធ្វើអំពើល្អជាមួយប្រជាជនទៅ ប្រជាជនគាត់ចង់បានអ្វី ធ្វើជូនគាត់ទៅ ហើយកុំរើសអើង កុំបែងចែក ប្រជាជន»។

ឆ្លៀតឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ក៏បានរំលឹកថា សន្ដិភាព គឺជាសេចក្ដីត្រូវចាំបាច់ ដោយមិនអាចខ្វះបាន ខណៈសន្ដិភាពបង្កលក្ខណៈឲ្យមានការអភិវឌ្ឍ។ ហើយប្រជាពលរដ្ឋត្រូវការពារ សន្ដិភាពឲ្យបាន ព្រោះសន្ដិភាពមានតម្លៃណាស់ សម្រាប់ប្រជាពលរដ្ឋខ្មែរទាំងមូល។

សម្ដេចក្រឡាហោម បានថ្លែងថា «កាលណាមានសង្គ្រាម អ្នកដែលមានគ្រោះថ្នាក់ជាងគេ? គឺប្រជាពល រដ្ឋ ប្រទេសណាក៏ដោយ ស្រុកណាក៏ដោយ អ្នកដែលគ្រោះថ្នាក់ បាត់បង់ជីវិតរងគ្រោះមុនគេ គឺប្រជាព លរដ្ឋ ទោះបីប្រទេសគោរពសិទ្ធិមនុស្សដ៏ដោយ នៅពេលសង្គ្រាមកើតឡើង គឺប្រើគ្រប់មធ្យោបាយ ដើ ម្បីយកឈ្នះសង្គ្រាម។ដូច្នេះមិនគិតថា រំលោភសិទ្ធិមនុស្ស ឬមិនរំលោភទេ? បាញ់គឺបាញ់ហើយ»។

សម្ដេចក្រឡាហោម បន្ដថា សព្វថ្ងៃនេះរាជរដ្ឋាភិបាលកម្ពុជា ទោះបីនៅក្នុងតម្លៃណាក៏ដោយ គឺត្រូវរក្សា សន្ដិភាពឲ្យបាន ចង់និយាយបានថា «ដើម្បីសន្ដិភាព យើងហ៊ានចំណាយ ហ៊ានលះបង់ ដើម្បីរក្សាសន្ដិ ភាព»។សម្ដេចថា ដូច្នេះប្រជាពលរដ្ឋខ្មែរត្រូវរួបរួមគ្នាការពារសន្ដិភាព ព្រោះមានសន្ដិភាពទើបអាចកសា ងប្រទេសបានដោយងាយស្រួល បើគ្មានសន្ដិភាព មិនអាចកសាងប្រទេសជាតិបានឡើយ។

ជាងនេះទៅទៀត រដ្ឋមន្ដ្រីមហាផ្ទៃ លើកឡើងថា រាជរដ្ឋាភិបាលមួយខ្លាំងបាន រដ្ឋាភិបាលនោះ អាស្រ័យ ដោយប្រជាពលរដ្ឋគាំទ្រ បើរដ្ឋាភិបាលគ្មានប្រជាពលរដ្ឋគាំទ្រ រដ្ឋាភិបាលនោះ មិនខ្លាំងទេ។ សម្ដេចថា ក្នុងបរិបទនេះ កម្ពុជាប្រកាន់យករបបប្រជាធិតេយ្យសេរីពហុបក្ស ដើម្បគាំទ្រកម្មវិធីនយោបាយ រដ្ឋាភិបា ល របស់គណបក្សខ្លួន ដូច្នេះការខិតខំដើម្បីកសាងអំពើល្អជាមួយប្រជាពលរដ្ឋ និងការជួយដោះ ស្រាយបញ្ហា សុខទុករបស់ប្រជាពលរដ្ឋ គឺជាកិច្ចដ៏ចំបង និងសំខាន់បំផុត ឬក៏អាចនិយាយថា ការកសាងប្រព័ន្ធយុត្តិធម៌ ដើម្បីធ្វើឲ្យស្រុកទេស មានស្ថេរភាពយូរអង្វែង៕

ដោយ ៖ អេង ប៊ូឆេង

To Top