ព័ត៌មានជាតិ

ក្រសួងទេស ចរណ៍អំពាវនាវ ឲ្យអនុវត្តវិធាន សុវត្ថិភាព នាថ្ងៃឈប់សម្រាក

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ អំពាវនាវឲ្យប្រជាពលរដ្ឋ អនុវត្តវិធានសុវត្ថិភាព ទេសចរណ៍ សម្រាប់សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ ដើម្បីប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ១៩ ក្នុងឱកាសឈប់សម្រាកសង ថ្ងៃបុណ្យចូលឆ្នាំប្រពៃណីខ្មែរ ។

ក្នុងនោះក្រសួងអំពាវនាវ ឲ្យក្រើនរំលឹកសារជាថ្មីដល់ម្ចាស់ ឬអ្នកគ្រប់គ្រងមូលដ្ឋាន សហគមន៍ទេសចរណ៍ និងអេកូទេសចរណ៍ទាំងអស់ នៅក្នុងរាជធានីភ្នំពេញ និងបណ្ដាខេត្តយកចិត្តទុក ដាក់អនុវត្ត និងត្រូវរៀបចំស្របតាមវិធាន សុវត្ថិភាពទេសចរណ៍ ឲ្យបានខ្ជាប់ខ្ជួនប្រកបដោយ ស្មារតីទទួលខុសត្រូវ។

ក្នុងនោះរួមមាន៖ ការលាងសម្អាតដៃ និងអាកុលជាប្រចាំ ការរក្សាគម្លាតសុវត្ថិភាព ត្រូវវាស់កម្តៅរាល់អ្នកចេញចូល ត្រូវពាក់ម៉ាស ត្រូវសម្អាតបរិវេណបន្ទប់ទឹក និងទីតាំងនានា ដែលភ្ញៀវទេសចរ ប្រើប្រាស់ញឹកញាប់ ឲ្យបានជាប់ជាប្រចាំនិងឲ្យបានត្រឹមត្រូវ និងត្រូវអនុវត្តតាមវិធាន ការណែនាំសំខាន់ៗមួយចំនួន៕

To Top