ព័ត៌មានជាតិ

៣ថ្ងៃភ្ញៀវទេសចរ ទៅទស្សនា ខេត្តរតនគិរី ជាង៣ម៉ឺននាក់

ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃនេះ (១៧-១៨-១៩ សីហា) មានភ្ញៀវទេសចរ ជាតិ-អន្តរជាតិ ចំនួន៣២.២០៦នាក់ បានមកដើរលេងកម្សាន្ត នៅតាមរមណីយដ្ឋាននានា ក្នុងខេត្តរតនគិរី ។

តាមរបាយការណ៍ របស់មន្ទីរទេសចរណ៍ខេត្តរតនគិរី នៅរសៀលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២០នេះ បាន បង្ហាញថា ភ្ញៀវទេសចរជាតិ-និងអន្តរជាតិ សរុប ៣២.២០៥នាក់ ក្នុងនោះភ្ញៀវអន្តរជាតិ ចំនួន១២៤នាក់ ។

លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ ខេត្តរតនគិរី បានគូសបញ្ជាក់ថា តាមរយៈសកម្មភាព នៃការដើរលេងកម្សាន្តដ៏ច្រើនកុះករ របស់ប្រជាពលរដ្ឋខ្មែរ ក្នុងការឈប់សម្រាក សងពិធីបុណ្យចូលឆ្នាំថ្មីនេះ បានស្តែងឲ្យឃើញយ៉ាងច្បាស់ថា ក្រោមម្លប់សន្តិភាពរបស់កម្ពុជា ក្រោមការដឹកនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ជាពិសេសបានដាក់ចេញនូវ វិធានការសុខាភិបាល បានយ៉ាងល្អ ធ្វើឲ្យការដើរកំសាន្ត របស់ប្រជាពលរដ្ឋ ទទួលបានភាព សប្បាយរីករាយ និងប្រកបដោយភាពកក់ក្តៅក្នុងចិត្ត ។

លោកបន្តថា កត្តាដែលនាំឲ្យពលរដ្ឋ ដើរលេងកម្សាន្តបានច្រើនបែបនេះ គឺពឹងផ្អែកជាសំខាន់ទៅកត្តាមួយចំនួន ដូចជា កត្តាសុខសន្តិភាព ស្ថិរភាព សន្តិសុខសណ្តាប់ធ្នាប់, ជីវភាពប្រជាពលរដ្ឋ កាន់តែល្អប្រសើរ ជាពិសេសប្រព័ន្ធហេដ្ឋារចនាសម្ព័នផ្លូវ ស្ពាន ថ្នល់ ត្រូវបានសាងសង់តភ្ជាប់យ៉ាង ប្រទាក់ក្រឡាគ្នា ជួយ សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋ ៕

To Top