បរទេស៖ នៅថ្ងៃសុក្រនេះក្រសួង ការពារជាតិបេឡារុស្សបាននិយាយថា រដ្ឋមន្ត្រីការពារជាតិ លោក Viktor Khrenin បានបញ្ជាឱ្យមានការធ្វើសមយុទ្ធយោធា ទ្រង់ទ្រាយធំមួយនៅក្នុងតំបន់ Grodno ភាគខាងលិច។
លោករដ្ឋមន្រ្តីបានមានប្រសាសន៍ថា “យើងឃើញថាសព្វថ្ងៃនេះមានការជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងពីសំណាក់ក្រុមបរទេស តាមរយៈប្រភពជាច្រើន ដែលយើង ទទួលបានព័ត៌មានគួរឲ្យព្រួយបារម្ភនេះ។
សមយុទ្ធនេះនឹងផ្តោតសំខាន់ លើវិស័យការពារជាតិនិងសកម្មភាព ពិសេសដែលពាក់ព័ន្ធនឹងអង្គភាពថ្មើរជើងអង្គភាពមេកានិច កងកំលាំងប្រតិបត្តិការពិសេស អង្គភាពការពារដែនអាកាសអង្គភាពឈ្លប យកការណ៍អង្គភាពសង្គ្រាមអេឡិចត្រូនិចអង្គភាពប្រឆាំងនឹងមីស៊ីលនិងកាំភ្លើងធំផងដែរ៕ ប្រែសម្រួល៖ស៊ុនលី