ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង ពង្រីកច្បាប់គម្លាត ទំនាក់ទំនង សង្គមស្របពេលការ រាតត្បាតឆ្លង មេរោគកូរ៉ូណា កើនឡើង

បរទេស ៖ ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃសៅរ៍នេះ នឹងដាក់ចេញសេចក្តីណែនាំពីគម្លាត ទំនាក់ទំនងសង្គម កាន់តែតឹងរឹងឡើង ដើម្បីទប់ស្កាត់ការឆ្លង រាលដាល នៃមេរោគកូរ៉ូណា នៅទូទាំងប្រទេស ស្របពេលដែលខ្លួន ប្រយុទ្ធប្រឆាំងនឹងការផ្ទុះឆ្លងថ្មី នៃជម្ងឺកូវីដ១៩ ដែលរាលដាលពីទីក្រុងសេអ៊ូល ។

មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជម្ងឺកូរ៉េ បានរាយការណ៍ពីការឆ្លងមេរោគកូរ៉ូណា ក្នុងប្រទេសថ្មី ចំនួន៣១៥ករណី គិតត្រឹមពាក់កណ្ដាល យប់ថ្ងៃសុក្រ ហើយនេះ គឺជារបាយការណ៍ តួលេខចុងក្រោយបំផុត នៃការកើនឡើងចំនួន៣ខ្ទង់ ក្នុងករណីក្នុងស្រុកថ្មី។

គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូង បានប្រើប្រាស់ការទាក់ទងគ្នា ដ៏ទំនើបតាមដាន និងពង្រីកការតេស្ត ដើម្បីទប់ស្កាត់ការផ្ទុះឆ្លង មេរោគកូរ៉ូណាដំបូងរបស់ខ្លួន ប៉ុន្តែមហាសេដ្ឋកិច្ចធំបំផុត លំដាប់លេខ៤នៅអាស៊ីនេះ បានជួបប្រទះការឆ្លងជាបន្តបន្ទាប់ ក្នុងពេលប៉ុន្មានសប្ដាហ៍ថ្មីៗនេះ ហើយភាគច្រើន គឺនៅក្នុងនិងនៅជុំវិញ ទីក្រុងសេអ៊ូលនិងតំបន់ជុំវិញ៕ ប្រែសម្រួល៖ប៉ាង កុង

To Top