ព័ត៌មានជាតិ

បណ្តាញសង្គម រួមចំណែក ធ្វើឱ្យ រមណីយដ្ឋានទំនប់ក្បាលហុង នៅក្នុងឃុំព្រែកអំបិល កំពុងទាក់ទាញអ្នកទេសចរ

កណ្តាល៖ តំបន់រមណីដ្ឋានក្បាលហុង ឬទំបន់ដាច់ទី២ បានកំពុងតែទាក់ទាញភ្ញៀវ ទេចរណ៍ មកលេងយ៉ាងច្រើន បន្ទាប់ពីខាងអង្កការ កាវ៉ាក់ រៀប ចំកន្លែងអាងទឹក សម្រាប់បូមបញ្ជូលស្រែក។

ទំបន់ក្បាលហុងនេះ ស្ថិតនៅក្នុងភូមិព្រែកគ្រួស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល ត្រូវបាន អ្នកទេចរ ចាប់អារម្មណ៍នាំគ្នា មកលេងច្រើនទៅ ដែលដំបូងឡើងកើតឡើង ដោយសារមាន អ្នកទេចរណ៍មួយចំនួន បាននាំគ្នាថតរូប ឬយកត្រូនថតរូប ដែលមានទេសសភាព ស្អាតបង្ហោះតាមបណ្តាញសង្គម ក៏ធ្វើឲ្យអ្នកទេសចរផ្សេងទៀត ចាប់អារម្មណ៍ និងនាំគ្នាមកលេង រហូតដល់ផ្អើលល្បីតែម្តង។

ទំបន់ក្បាលហុងនេះ នៅពេលអ្នកមកលេង នឹងគយគន់ស្រូបខ្យល់អាកាស ពិសេសនោះ ពេលថ្ងៃរៀបលិច មានទេសភាពស្អាត លាយជាមួយទឹកថ្លា ស្រជាក់ស្រួល វាលស្រែខៀវ ស្រ ងាត់។

អ្នកដែលមានបំណងមកលេង អាចធ្វើដំណើរមកពីទីរួមខេត្តតាខៅ្ម តាមផ្លូវជាតិលេខ២១ ដោយចុះមកតាមមន្ទីពេទ្យឃុំព្រែក អំបិល តាមផ្លូវបេតុង មានប្រវែងប្រមាណជិត១០គីឡូម៉ែត្រ។ តំបន់ទេសចរណ៍ ដែលកែច្នៃដោយអង្កការ កាវ៉ាក់ ក្រោយការជំនួយរបស់រដ្ឋាភិបាលអូស្ត្រាលី ធ្វើឡើងដើម្បីយកទឹកបញ្ចូល ស្រែរបស់កសិករ ដែលរស់នៅក្នុងឃុំ ព្រែកអំបិលនេះ ត្រូវភ្ញៀ ទេសចរណ៍មកពីច្រើន កន្លែងនាំគ្នាមកលេង ជាពិសេសនោះថ្ងៃ ឈប់សម្រាក ដែលរាជរដ្ឋាភិបាល សងជូនមន្ត្រីរាជការ កម្មករ រយៈពេល៥ថ្ងៃ ជំនួសថ្ងៃ ចូលឆ្នាំកន្លងមកនេះ ។

លោក ប៉ុក វិចិត្រ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលព្រែកអំបិល បានឲ្យដឹងទំបន់ក្បាលហុង ដែលជាកន្លែងអង្កការ កាវ៉ាក់រៀបចំនេះបានកំពុងទាក់ ទាញអ្នកទេសចរ មកលំហែកាយ ស្រូបខ្យល់អាកាសបរិសុទ្ធ និងលេង ទឹកយ៉ាងស្បាយរីករាយ មកពូកគេមកដល់ ។

លោកបន្តថា កន្លែងរមណីយដ្ឋាន ក្នុងភូមិមួយនេះ ក្នុងមួយថ្ងៃអាចទាក់ទាញអ្នកមកលេង ប្រមាញពី៥០០នាក់ទៅ៦០០នាក់ ហើយបើកសរុបចំនួនអ្នកមកលេងពេលថ្ងៃឈប់សម្រាក កន្លង មកនេះរាប់ពាន់នាក់ (ថ្ងៃឈប់សម្រាក) ។ អ្នកទេចរណ៍ដែលនាំគ្នាមកលេងនៅតំ បន់រមណីយដ្ឋានមួយនេះមកពី គ្រប់កន្លែងមានពីខេត្តតាកែវ អ្នក រស់នៅទី ក្រុងតាខៅ្ម និងអ្នកនៅស្រុក ខេត្តផ្សេងទៀត ។

លោកមេប៉ុស្តិ៍បានបញ្ជាក់ថា ៖«តំបន់នេះមានទេសភាពស្អាត ធ្វើឲ្យអ្នកទេចរណ៍ចង់មក លេងដោយសារមានវាលស្រែក ខ្យល់អាការល្អ អាចលេងទឹកដែលត្រជាក់ បានយ៉ាងសប្បាយរីករាយ ។ ហើយរយៈពេលប៉ុន្មានឈប់សម្រាកម កនេះមានអ្នកមកលេងច្រើនមួយថ្ងៃ មានប្រហែល៦០០នាក់ ហើយបើសរុប ៥ថ្ងៃវិញមកពាន់នាក់»។

ពាក់ព័ន្ធសន្តិសុខវិញ លោកមេប៉ុស្តិ៍ បានស្នើឲ្យរយៈពេលកន្លងមកនេះ មិនមានបាតុភាពអ្វីនោះទេ ដោយសារតែសមត្ថកិច្ចក្នុងឃុំ បានដាក់ពង្រាយដើម្បីថែរក្សាសណ្តាប់បានយ៉ាងល្អ។ ប៉ុន្តែលោកក៏ស្នើឲ្យអ្នកដែលទៅលេងនៅតំបន់នោះត្រូវផ្ញើរម៉ូតូ ដើម្បីសុវត្ថិភាពទាំងអស់គ្នា ជៀងវាងមានករណីបាត់ ដោយមានជនខិតខូលមកបន្លំខ្លួនយកទៅដោយមិនដឹងខ្លួន។

លើសពីនេះលោកក៏ ស្នើឲ្យ មានការរៀបចំបរិស្ថានឲ្យបាល្អផង ដោយសារ អ្នកដែលលក់ ចំណីអាហារភេជ្ជៈ ត្រូវតម្រូវឲ្យ មានធុងសំរាម ដើម្បីជៀសវាងការបោះបោលក្នុងទឹកធ្វើឲ្យ ខូចបរិស្ថាន ។

ជាមួយគ្នានោះដែរលោកមេប៉ុស្តិ៍ ក៏បានឲ្យដឹងថា លោកបានបើកកិច្ចប្រជុំជាមួយគណៈបញ្ជាការឯកភាពឃុំ និងសហគមន៍ការវ៉ាក់ផងដែរ ។ ក្នុងកិច្ចប្រជុំនោះ លោកបានស្នើសុំកុំឲ្យ ក្មេង ៗ លោតលើស្ពានផងដែរ ព្រោះខ្លាចមានគ្រោះថ្នាក់ ដែលកើតឡើងដោយប្រការណាមួយ។

បើតាមលោកមេប៉ុស្តិ៍ដដែល បានឲ្យដឹងថា ក្នុងកិច្ចប្រជុំខាងអង្កកាកាវ៉ាក់ បានអនុញ្ញាតឲ្យមានកន្លែងកម្សាន្តទំបន់ក្បាលហុងនេះផងដែរ ប៉ុន្តែស្នើឲ្យអ្នកលក់ដូរត្រូវទិញធុងសំរាមស ម្រាប់ ដាក់ រួចយកទៅដុតចោលជៀសវាងបោះចូលទឹក នាំហូរចូលក្នុងកន្លែងបូម ទឹករបស់សហគមន៍ ៕

ដោយ ​​​៖ ស .ចំណាន

To Top