បរទេស៖ កងទ័ពជើងទឹកថៃ បានធ្វើសង្រ្គាមពាក្យសំដី ជាមួយគណបក្ស ភឿថៃ ជុំវិញការទិញនាវាមុជទឹក ២ គ្រឿងបន្ថែមទៀតពីប្រទេសចិន ក្នុងពេលដែលប្រទេស កំពុងមានវិបត្តិសេដ្ឋកិច្ច។
យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា នាយសេនាធិការកងទ័ពជើងទឹកលោក Sittiporn Maskasem បាននិយាយនៅថ្ងៃច័ន្ទថា កងទ័ពជើងទឹកត្រូវការនាវាមុជ ទឹកបន្ថែមទៀត ដែលជាផ្នែកមួយ នៃយុទ្ធសាស្ត្រការពាររបស់ខ្លួន ប៉ុន្តែបញ្ហានេះត្រូវបានអូស ចូលក្នុងនយោបាយទៅវិញ។
លោកបាននិយាយនៅ ក្នុងសន្និសីទសារព័ត៌មានមួយថា “យើងបានរកឃើញថាមានការប៉ុនប៉ងនយោបាយដើម្បីប្រើបញ្ហានេះវាយប្រហាររដ្ឋាភិបាល” ។
រដ្ឋាភិបាលនិងកងទ័ពជើងទឹក កំពុងរងនូវសម្ពាធបណ្តេញចេញ បន្ទាប់ពីអនុគណៈកម្មាធិការអនុសភា ដឹកនាំដោយគណបក្ស Palang Pracharath កាលពីសប្តាហ៍មុន បានយល់ព្រមទិញនាវាមុជទឹកចំនួន ២ គ្រឿងទៀតក្នុងតម្លៃ ២២,៥ ពាន់លានបាតពីប្រទេសចិន៕
ប្រែសម្រួលៈ ណៃ តុលា