វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ត្រាំ បានបញ្ជាក់ជាថ្មី នូវតួនាទីរបស់លោក ក្នុងការធ្វើឱ្យកិច្ចព្រមព្រៀង ពាណិជ្ជកម្មសេរី (KORUS FTA) កូរ៉េ – អាមេរិក គឺជាកិច្ចព្រមព្រៀងត្រឹមត្រូវមួយ សម្រាប់ប្រទេស របស់លោក ដោយអះអាងថាកតិកាសញ្ញាពាណិជ្ជកម្មទ្វេភាគីបានបង្កើតការងារ សម្រាប់តែកូរ៉េខាងត្បូងមុនពេល ដែលវាត្រូវបានចរចាឡើងវិញ និងធ្វើវិសោធនកម្ម ក្រោមការដឹកនាំរបស់លោក។
លោក ត្រាំ បានលើកឡើងថា “យើងបានដោះស្រាយកិច្ចព្រមព្រៀង ដ៏គួរឱ្យរន្ធត់មួយ ដែលបានធ្វើជាមួយប្រទេសកូរ៉េខាងត្បូងសូមចងចាំ ខណៈពេលដែលការធ្វើទស្សនកិច្ច គួរឱ្យភ្ញាក់ផ្អើលមួយទៅកិច្ចប្រជុំ នៃគណៈកម្មាធិការសន្និបាតជាតិ នៃសាធារណរដ្ឋនៅទីក្រុង Charlotte រដ្ឋ North Carolina ដែលបានតែងតាំងលោក ត្រាំ ជាប្រធានាធិបតីអាមេរិកជាឯកច្ឆន្ទ។
ការប្រជុំគណៈកម្មាធិការនេះបានកើតឡើងប៉ុន្មានម៉ោង មុនពេលដែលគណបក្សសាធារណរដ្ឋ ត្រូវបានកំណត់ឱ្យចាប់ផ្តើម សន្និបាតជាតិរយៈពេល ៤ ថ្ងៃដោយលោក ត្រាំ រំពឹងពីជំនឿចិត្ដថា នឹងទទួលយកការតែងតាំងប្រធានាធិបតី របស់លោកជាផ្លូវការនៅថ្ងៃព្រហស្បតិ៍ ៕
ដោយ ឈូក បូរ៉ា