ព័ត៌មានអន្តរជាតិ

ចិន-អាមេរិក ព្រមព្រៀងធានា នូវភាពជោគជ័យ នៅក្នុងកិច្ចព្រមព្រៀង ពាណិជ្ជកម្ម

វ៉ាស៊ីនតោន ៖ ការិយាល័យអ្នកតំណាង ពាណិជ្ជកម្ម សហរដ្ឋអាមេរិក បានឲ្យដឹងថា សហរដ្ឋអាមេរិកនិងចិន បានឯកភាពគ្នា កាលពីថ្ងៃចន្ទ ដើម្បីធានាថា កិច្ចព្រមព្រៀងពាណិជ្ជកម្មមួយ ផ្នែករបស់ពួកគេ ដែលបានចូលជាធរមាន នៅក្នុងខែកុម្ភៈ នឹងទទួលបានជោគជ័យ ។

ក្នុងអំឡុងពេល នៃការជជែក តាមទូរស័ព្ទអ្នកចរចា ពាណិជ្ជកម្មសហរដ្ឋអាមេរិក តំណាងពាណិជ្ជកម្ម លោក Robert Lighthizer និងរដ្ឋលេខាធិការ ក្រសួងរតនាគារ លោកលោក Steven Mnuchin បានពិភាក្សាជាមួយ ឧបនាយករដ្ឋមន្រ្តីចិន លោក Liu He អំពីការអនុវត្តកិច្ចព្រមព្រៀង“ ដំណាក់កាលទី១ ហើយមើលឃើញពី វឌ្ឍនភាព” នេះបើយោងតាមសេចក្តី ថ្លែងការណ៍របស់ការិយាល័យ ។

គួរបញ្ជាក់ផងដែរថា ភាគីទាំងពីរគឺមហាអំណាចអាមេរិក-ចិន បានប្តេជ្ញាអនុវត្តជំហានចាំបាច់ ដើម្បីធានាបាននូវ ជោគជ័យនៃកិច្ចព្រមព្រៀង៕

ដោយ ឈូក បូរ៉ា

To Top