បើអ្នកបានចុះឈ្មោះ ក្នុងបញ្ជីសមាជិកបេឡាជាតិ សន្តិសុខសង្គម ហៅកាត់ ប.ស.ស. នោះអ្នកនឹងទទួលបាន របបធានារ៉ាប់រងគ្រោះថ្នាក់ការងារ ដែលមានអត្ថប្រយោជន៏ ដូចខាងក្រោម៖
- សេវាសង្គ្រោះបន្ទាន់ សេវាព្យាបាលនិងថែទាំ ព្រមទាំងប្រាក់ឧបត្ថម្ភ ដល់អ្នក និងអ្នកថែទាំ
- ប្រាក់ឧបត្ថម្ភ ៧០% នៃប្រាក់ឈ្នួលមធ្យមប្រចាំថ្ងៃ ពេលដែលឈឺមិនអាចទៅធ្វើការបាន និងឧបករណ៍ជំនួយផ្សេងៗ ប្រសិនរបួស ឬពិការ ។
- គ្រួសារអ្នកនឹងទទួលបាន ប្រាក់ឧបត្ថម្ភ ប្រសិនអ្នកមានគ្រោះថ្នាក់ ដល់ជីវិត ។ (លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត)