ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ ឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា បើកភ្លើងខៀវ រឿងកែរដ្ឋធម្មនុញ្ញ

បរទេស៖ លោកនាយករដ្ឋមន្រ្តីលោក ប្រាយុទ្ធ ចាន់អូចា កាលពីថ្ងៃអង្គារបានទទូចថា លោកគ្មានការជំទាស់នឹងការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះទេ ដោយនិយាយថា ការសរសេរឡើងវិញ មាននៅក្នុងបញ្ជីអាទិភាពរបស់ រដ្ឋាភិបាលរបស់លោកចាប់តាំង ពីលោកបានចូលកាន់តំណែង មកម្លេះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា លោកបានបញ្ជាក់ពីចំណុចនេះ នៅក្នុងសន្និសីទសារព័ត៌មានមួយដែលធ្វើឡើងបន្ទាប់ពីកិច្ចប្រជុំគណៈរដ្ឋមន្រ្តីចល័ត នៅខេត្តរ៉ាក់យ៉ង។

លោកឧត្តមសេនីយ៍ ប្រយុទ្ធ បាននិយាយថា រដ្ឋាភិបាលគាំទ្រផែនការដើម្បីរៀបចំសវនាការសាធារណៈស្តីពីការធ្វើវិសោធនកម្មដែលបានស្នើឡើង ដើម្បីទទួលបានគំនិតកាន់តែប្រសើរថាតើផ្នែកណាមួយនៃរដ្ឋធម្មនុញ្ញត្រូវផ្លាស់ប្តូរ និងកំណត់គោលការណ៍ស្នូល ដែលនឹងដឹកនាំដំណើរការសរសេរឡើងវិញ៕ប្រែសម្រួលៈ ណៃ តុលា

To Top