ព័ត៌មានអន្តរជាតិ

អ៊ីរ៉់ង់និយាយថា កិច្ចពិភាក្សាជាមួយប្រធាន ទីភ្នាក់ងារឃ្លាំមើល នុយក្លេអ៊ែ

បរទេស ៖ ក្រោយជួបជាមួយ លោក Rafael Grossi នៅក្នុងអំឡុង ដំណើរទស្សនកិច្ច ដើម្បីស្វះស្វែងឲ្យមន្ត្រី ត្រួតពិនិត្យចូលទៅ អតីតកន្លែង ដែលគេសង្ស័យថា ជាទីតាំងគ្រាប់អាតូមិកទាំងពីរនោះ មន្ត្រីនុយក្លេអ៊ែជាន់ខ្ពស់ អ៊ីរ៉ង់ បាននិយាយថា កិច្ចពិភាក្សាជាមួយប្រធានទីភ្នាក់ងារឃ្លាំមើលនុយក្លេអ៊ែ របស់អង្គការសហប្រជាជាតិ មានអំណោយផលល្អ។

យោងតាមទីភ្នាក់ងារសារព័ត៌មាន ISNA បានឲ្យដឹងថា លោក Ali Akbar Salehi បានមានប្រសាសន៍ដូច្នេះថា “កិច្ចសន្ទនាគ្នា របស់យើង នៅថ្ងៃនេះ គឺមានអំណោយផលល្អជាខ្លាំង គឺត្រូវបានយល់ស្របគ្នាថា ទីភ្នាក់ងារនឹងធ្វើទំនួលខុសត្រូវ របស់ខ្លួនប្រកបដោយភាពឯករាជ្យនិងវិជ្ជាជីវៈ ហើយអ៊ីរ៉ង់នឹងបំពេញ តាមការប្តេជ្ញាស្របច្បាប់របស់ខ្លួន”។

គួរបញ្ជាក់ថា លោក Rafael Grossi ជាប្រធានទីភ្នាក់ងារគ្រាប់ អាតូមិកអន្តរជាតិ ចង់ឲ្យប្រទេសអ៊ីរ៉ង់អនុញ្ញាតឲ្យមន្ត្រីត្រួតពិនិត្យរបស់ទីភ្នាក់ងារ ចូលទៅពិនិត្យមើលទីតាំងទាំងពីរកន្លែង ព្រោះតែទីភ្នាក់ងារមានការសង្ស័យថា ទីតាំងទាំងពីរនោះ អាចនឹងនៅតែមានវត្ថុធាតុដើមនុយក្លេអ៊ែ ដែលមិនបានប្រកាស ឬក៏ស្លាកស្នាមសេសសល់របស់វា៕
ប្រែសម្រួល៖ប៉ាង កុង

To Top