ព័ត៌មានអន្តរជាតិ

តៃវ៉ាន់ប្រកាសឲ្យ Taobao ចុះឈ្មោះសាជាថ្មី ឬក៏ចាកចេញពីកោះនេះតែម្តង

បរទេស ៖ សារពត៌មានបរទេស នៅថ្ងៃនេះបានសរសេរថា កោះតៃវ៉ាន់បានប្រកាស ឲ្យវេបសាយពាណិជ្ជកម្ម តាមអ៊ិនអនឡាញ Taobao ជាមួយនឹងរយៈពេល ៦ ខែដើម្បីចុះឈ្មោះក្រុមហ៊ុន របស់ខ្លួនសាជាថ្មីជាក្រុមហ៊ុន ដែលមានការគាំទ្រដោយចិន ។

សេចក្តីប្រកាសដដែល បានបញ្ជាក់ទៀតថា បើក្រុមហ៊ុនមិនព្រមធ្វើបែបនេះនោះ ក្រុមហ៊ុនគួរតែរៀបចំខ្លួន ឲ្យបានជាស្រេចក្នុងចាកចេញ ពីកោះនេះដែលវាត្រូវបានគេមើលឃើញថា វាស្ថិតនៅក្នុងការងារ ចុងក្រោយ របស់រដ្ឋាភិបាលកោះតៃវ៉ាន ដើម្បីប្រឆាំង នឹងក្រុមហ៊ុន ដែលមានការគាំទ្រ ដោយរដ្ឋាភិបាលចិន។

តៃវ៉ាន់បានបង្កើន ការត្រួតពិនិត្យ លើការវិនិយោគ របស់ចិននិងប្រតិបត្តិការ របស់ក្រុមហ៊ុន បច្ចេកវិទ្យាចិន នៅលើកោះនេះ ហើយកាលពីសប្តាហ៍មុនបាននិយាយថា ខ្លួនគ្រោងនឹងបញ្ឈប់ការលក់សេវាកម្ម ទូរទស្សន៍តាមអ៊ិនធរណេត ក្នុងស្រុករបស់ចិន ទោះបីជាវាមិនមានគម្រោង រារាំងពួកគេក៏ដោយ៕

ប្រែសម្រួល៖ស៊ុនលី

To Top