សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ថា ប្រទេសប្រេស៊ីល បានឲ្យដឹងកាលពីថ្ងៃអង្គារថា ឥណ្ឌូនេស៊ី បានចុះបញ្ជី ដែលមានអ្នកស្លាប់បន្ថែមទៀត ចំនួន១.២៧១នាក់ ដោយសារវីរុសកូរ៉ូណា (ជំងឺកូវីដ១៩) ក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនឡើងដល់១១៦.៥៨០នាក់ ។
ក្រសួងសុខាភិបាលបានឲ្យដឹងថា សរុបអ្នកឆ្លងជំងឺបានកើនឡើងដល់៣.៦៦៩.៩៩៥នាក់ បន្ទាប់ពីបានធ្វើតេស្តរកឃើញថា មានករណីថ្មីចំនួន៤៧.១៣៤នាក់ ក្នុងរយៈពេល២៤ម៉ោងដូចគ្នានោះ ។
គិតចាប់តាំងពីមានការផ្ទុះជំងឺ នៅក្នុងប្រទេសនេះ ពលរដ្ឋចំនួន២.៨៤៨.៣៩៥នាក់ បានជាសះស្បើយពីជំងឺ ។
ប្រទេសប្រេស៊ីល ជាប្រទេសដែលជាប់លំដាប់លេខ២ នៅលើពិភពលោកដែលមាន ផ្ទុះជំងឺធ្ងន់ធ្ងរជាងគេ បន្ទាប់ពីសហរដ្ឋអាមេរិក ៕
ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា