ព័ត៌មានអន្តរជាតិ

អ្នកសេដ្ឋកិច្ចកំពូល៖ ទីក្រុងប៉េកាំង គួរតែកាត់បន្ថយ ការនាំចេញឱសថ ទៅអាមេរិក ប្រសិនបើរដ្ឋបាលលោក ត្រាំ “មិនស្មោះត្រង់” នៅក្នុងសង្គ្រាមពាណិជ្ជកម្ម

បរទេស៖ អ្នកសេដ្ឋកិច្ចកំពូលម្នាក់ របស់ចិនដីគោកលោក Li Daokui បានប្រាប់កាសែត South China Morning Post កាលពីថ្ងៃពុធថា ប្រទេសចិនគួរតែកាត់បន្ថយឱសថ និងការនាំចេញថ្នាំពេទ្យ ទៅកាន់សហរដ្ឋអាមេរិក ប្រសិនបើទីក្រុងវ៉ាស៊ីនតោន រារាំងការចូលប្រើប្រាស់របស់ វត្ថុពាក់កណ្តាលចំឡង។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០ បានឱ្យដឹងថា ទោះបីជារដ្ឋាភិបាលទីក្រុងប៉េកាំងមិនបានប្រើប្រាស់ថ្នាំ ដើម្បីដាក់សម្ពាធសហរដ្ឋអាមេរិកក៏ដោយ ក៏រដ្ឋាភិបាលចិនអាចរារាំងការផ្គត់ផ្គង់មួយចំនួននៅក្នុងការសងសឹកចំពោះសង្គ្រាមពាណិជ្ជកម្មរបស់ទីក្រុងវ៉ាស៊ីនតោនបានដែរ ទៅលើក្រុមហ៊ុនបច្ចេកវិទ្យាចិន។

សូមជម្រាបថា ក្រុមហ៊ុនអាមេរិកពឹងផ្អែកយ៉ាងខ្លាំងទៅលើថ្នាំដែលនាំចូលពីក្រុមហ៊ុននានារបស់ចិន ដែលប្រធានាធិបតីអាមេរិកដូណាល់ត្រាំ និងគូប្រជែងប្រជាធិបតេយ្យលោក ចូប៊ីដិន គ្រោងនឹងដោះស្រាយ ចំពេលមានភាពច្របូកច្របល់ពីការរីករាលដាលនៃជំងឺឆ្លងវីរុសនេះ។

បេក្ខជនទាំងពីរនាក់នៅក្នុងការបោះឆ្នោតនាខែវិច្ឆិកាខាងមុខនេះបាននិយាយថា ពួកគេនឹងផ្លាស់ប្តូរការផលិតគ្រឿងផ្គត់ផ្គង់វេជ្ជសាស្រ្តសំខាន់ៗត្រឡប់ទៅសហរដ្ឋអាមេរិកវិញ ក្នុងគោលបំណងដើម្បីកាត់បន្ថយការពឹងផ្អែកលើឱសថចិន៕ប្រែសម្រួលៈ ណៃ តុលា

To Top