ព័ត៌មានអន្តរជាតិ

ប៉ូឡូញប្រកាស ហាមឃាត់សាជាថ្មី ជើងហោះហើរ មកពី៤៦ប្រទេស

បរទេស ៖ នៅថ្ងៃសុក្រនេះ ប្រទេសប៉ូឡូញ បានធ្វើការប្រកាសខ្លួន នឹងហាមឃាត់ការ ហោះហើរចេញពី ៤៦ ប្រទេស ដែលរួមមានបារាំង និងអេស្ប៉ាញ ផងគិតត្រឹមថ្ងៃទី ២ ខែកញ្ញាខាងមុខនេះ។

ការប្រកាសនេះ ត្រូវបានគេមើលឃើញថា ធ្វើឡើងនៅខណៈ ដែលប្រទេសនេះ កំពុងប្រឈមនឹងការកើនឡើង នៃការឆ្លងវិរុសកូវីដ១៩ ។ វិធានការនេះអនុវត្ត តាមវិធានការណ៍គោលដៅ ដើម្បីបង្កើតការរឹតត្បិតឡើងវិញ លើជីវិតរស់នៅជាសាធារណៈ នៅក្នុងតំបន់ដែលរងផល ប៉ះពាល់ដ៏អាក្រក់បំផុត នៃប្រទេសនេះ ។

បទប្បញ្ញត្តិថ្មី នេះ បាននិយាយថា ដោយសារតែការ គំរាមកំហែង នៃការរីករាលដាល នៃការឆ្លងវីរុសកូវីដ១៩ ចាំបាច់ប្រទេសត្រូវតែអនុវត្តសិទ្ធិ ដើម្បីណែនាំពីការហាម ឃាត់ចរាចរណ៍ផ្លូវអាកាស ក្នុងគោលបំណងធំកាត់បន្ថយការ គំរាមកំហែងដល់សុខភាពជូនសាធារណៈជនទាំងអស់គ្នា ៕

ប្រែសម្រួល៖ស៊ុនលី

To Top