ព័ត៌មានអន្តរជាតិ

លោក ត្រាំ វាយប្រហារជាថ្មី លើគូប្រជែងតំណែង ប្រធានាធិបតីលោក Joe Biden

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោកដូណាល់ ត្រាំ បានធ្វើការវាយប្រហារជាថ្មី ទៅលើគូប្រជែងប្រធានាធិបតី ប្រធានាធិបត្យ របស់លោកគឺលោក Joe Biden កាលពីថ្ងៃសុក្រជុំវិញការគាំទ្ររបស់លោក ចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្ម សេរីជាមួយកូរ៉េខាងត្បូង ។

លោកបានប្រាប់ក្រុមអ្នកគាំទ្រ អបអរសាទរនៅទីក្រុង Manchester, រដ្ឋ New Hampshire ឲ្យដឹងថា “អ្នកដឹងអំពីកិច្ចព្រមព្រៀង របស់ប្រទេសកូរ៉េ ។ កិច្ចព្រមព្រៀងរបស់ហ៊ីលឡារី គ្លីនតុន រួមជាមួយលោក Joe Biden ។ ពួកគេបានសន្យាថា នឹងផ្តល់ការងារ ២៥០,០០០ កន្លែងត្រូវទេ? ២៥០.០០០ ការងារហើយពួកគេត្រឹមត្រូវ លើកលែងតែការងារទាំងអស់ នោះមិនបានទៅប្រទេស កូរ៉េខាងត្បូង។

កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកូរ៉េ – សហរដ្ឋអាមេរិក ត្រូវបានអនុវត្ត ដោយអតីតរដ្ឋបាលសហរដ្ឋអាមេរិក ក្រោមការគ្រប់គ្រង របស់លោកបារ៉ាក់ អូបាម៉ា កាលពីឆ្នាំ ២០១២ ប៉ុន្តែត្រូវបានកែសម្រួលនៅឆ្នាំ២០១៩ តាមសំណើរបស់រដ្ឋបាលលោក ត្រាំ៕
ដោយ ឈូក បូរ៉ា

To Top