នយោបាយ

Hot News: នាយករដ្ឋមន្រ្តី ណែនាំរដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ឲ្យដោះលែងសកម្មជនអតីតបក្សប្រឆាំង ឲ្យនៅក្រៅឃុំតាមការ ស្នើសុំរបស់សាមីខ្លួន

ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញសម្ពោធ ដាក់ឱ្យដំណើរការរោងចក្រផលិតស៊ីម៉ង់តិ៍ របស់ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង នៅស្រុកដងទង់ ខេត្តកំពតនាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកាឆ្នាំ២០១៩នេះ សម្ដេចតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាបានណែនាំ ឲ្យរដ្ឋមន្រ្តីក្រសួងយុត្តិធម៌រៀបចំនីតិវិធីដោះលែង សកម្មជនអតីតប្រឆាំង ដែលត្រូវបានចាប់ខ្លួនក្នុងផែនការរដ្ឋប្រហារឲ្យនៅក្រៅឃុំ តាមការស្នើសុំរបស់សាមីខ្លួន។

សម្ដេចតេជោ ថ្លែងបញ្ជាក់ថា “ការពិតនៅពេលដែល គេត្រូវការប្រើបងប្អូន រុញឲ្យធ្វើអំពើខុសច្បាប់អ្វី មិនបានសម្រេច ហើយគឺគេទុកបងប្អូន ចោលឲ្យប្រឈមនឹងទុក្ខទោស តែម្នាក់ឯងរីឯមេក្លោង រដ្ឋប្រហារក៏ចេញ ទៅក្រៅប្រទេសវិញ ដោយសុខស្រួល។ បងប្អូនត្រូវរងទុក្ខតែម្នាក់ឯង យ៉ាងឈឺចាប់បំផុត”។

សម្តេចតេជោ ហ៊ុន សែន ធានាមិនឲ្យពលរដ្ឋ រងគ្រោះដោយសារចាញ់ ឧបាយកលរដ្ឋប្រហារភ័យព្រួយឡើយ។បើគ្មាន សម្តេចតេជោ ហ៊ុន សែន ទេ មិនដឹងថា តើបងប្អូនត្រូវប្រឈមនឹងទុក្ខទោស ឬភ័យខ្លាចរហូតដល់ពេលណា? ហើយបងប្អូនមួយចំនួន ទៀត តើត្រូវនៅក្នុង មន្ទីរឃុំឃាំងដល់ឆ្នាំណា? ចុះប្រពន្ធកូន ឪពុកម្តាយ ចំការស្រែ តើមានអ្នកណាជាអ្នកមើលថែ? ពេលនេះបងប្អូនប្រជាពលរដ្ឋខ្មែរទូទាំង ប្រទេសបានឃើញ និងយល់កាន់តែច្បាស់អំពីទឹកចិត្តគោរពស្រឡាញ់ របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីមកលើ ប្រជាពលរដ្ឋទោះបីមាននិន្នាការ នយោបាយខុសគ្នាក្តី ឬក៏ត្រូវចាញ់ឧបាយកលរបស់មេក្លោងរដ្ឋប្រហារឲ្យរត់ចូលព្រៃ ឬនិរទេសទៅក្រៅប្រទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជាមិនបានសម្រេច កាលពីថ្ងៃទី ៩ វិច្ឆិកា ២០១៩ គឺសម្តេចតេជោ មិនប្រកាន់ទោសពៃអ្វីឡើយ ព្រោះបងប្អូនចាញ់បោកគេពិតប្រាកដមែន។ នេះហើយជាទឹកចិត្ត សម្តេចតេជោ នាយករដ្ឋមន្រ្តី ដែលមិនចង់ឃើញសង្រ្គាម និងដំណក់ឈាមប្រជាពលរដ្ឋស្រក់តទៅទៀតឡើយ។

សម្តេចតេជោ ហ៊ុន សែន អាណិតស្រឡាញ់ បងប្អូនដែលចាញ់បោក គេ សម្តេចតេជោលោកបានលើកលែងទោស ឲ្យបងប្អូនដើម្បីបាន វិលត្រឡប់មក រស់នៅជួបជុំក្រុមគ្រួសារវិញ។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជា និងបញ្ជាក់ប្រាប់ទៅអាជ្ញាធរ និងសមត្ថកិច្ច នគរបាល អាវុធហត្ថទាំងអស់ត្រូវចេះស្រឡាញ់រាប់អានគ្នាជាអ្នកជិតខាងល្អនិងជាមិត្តល្អរស់នៅសុខសប្បាយជាមួយគ្នាកុំឲ្យមានការភ័យខ្លាចអោយសោះ៕

To Top