សេអ៊ូល ៖ ក្រសួងការបរទេស បាននិយាយនៅថ្ងៃអង្គារនេះថា ខ្លួនកំពុងស្នើសុំដំឡើងចំនួន ៣,៦ ភាគរយសម្រាប់ថវិកា នៅឆ្នាំក្រោយ ដោយផ្តោតលើការពង្រឹង សមត្ថភាពឌីជីថល សម្រាប់ការទូត ដែលមិនប្រឈមមុខ និងកិច្ចសហប្រតិបត្តិការ ជាមួយសហរដ្ឋអាមេរិក និងចិន។
ក្រសួងបានស្នើថវិកា ចំនួន ២,៨៤ ពាន់ពាន់លានវ៉ុន (២,៣៩ ពាន់លានដុល្លារ) សម្រាប់ថវិកាឆ្នាំ ២០២១ ដែលកើនឡើងពី ២,៧៤ ពាន់ពាន់លានវ៉ុន នៅឆ្នាំនេះ ខណៈដែលខ្លួនព្យាយាមបង្កើន ការទូត ដែលមិនទាក់ទងទៅនឹងការរីករាលដាល នៃជំងឺកូវីដ-១៩ និងទប់ទល់នឹងភាពតានតឹង ភូមិសាស្ត្រនយោបាយ ដែលកំពុងកើនឡើង រវាងគូប្រជែងចិន – អាមេរិក។
ក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីប្រកាសព័ត៌មានមួយថា “សំណើថវិកា របស់ក្រសួងការបរទេស មានគម្រោងថ្មីៗជាច្រើន ដែលអាចជួយពង្រីកការទូត របស់ប្រទេសនៅពេលឆ្លើយតបយ៉ាង សកម្មទៅនឹងស្ថានការណ៍ ជំងឺកូវីដ-១៩ ដែលបង្កការលំបាកដល់យើង ក្នុងការធ្វើការទូតទល់មុខ ដែលយើងបានអនុវត្តយ៉ាងសកម្ម នាពេលកន្លងមក ” ៕ ដោយ ឈូក បូរ៉ា