ព័ត៌មានជាតិ

ជនដៃដល់ជាឃាតក រំលោភក្មេងស្រី ហើយអារក សម្លាប់យ៉ាងព្រៃផ្សៃ ត្រូវសមត្ថកិច្ច ឃាត់ខ្លួន នៅចំណុចស្ពានព្រែកព្នៅ

ភ្នំពេញ : ជនដៃដល់ដែលជាឃាតក រំលោភក្មេងស្រី ហើយអារកសម្លាប់ យ៉ាងព្រៃផ្សៃ នៅក្នុងបន្ទប់ជួលមួយកន្លែង ស្ថិតនៅភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១ កញ្ញា ម្សិលមិញ ត្រូវបាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ឃាត់ខ្លួន នៅចំណុចស្ពានព្រែកព្នៅ ខណៈបម្រុងឡើងរថយន្តតាក់ស៊ីចេញទៅខេត្ត។

ក្នុងប្រតិបត្តិការស្រាវជ្រាវ ដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ នៃក្រសួងមហាផ្ទៃ បានចុះប្រតិបត្តិការ ឃាត់ខ្លួនជនដៃដល់នៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២០ នៅក្រោមស្ពានព្រែព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ។
ជនដៃដល់មានឈ្មោះ ឡាច ចន្ថា ភេទប្រុស អាយុ ២៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្រុម២ ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងមានស្រុកកំណើត នៅខេត្តរនតៈគីរី។

To Top