ព័ត៌មានជាតិ

រដ្ឋមន្ត្រី ក្រសួងការងារ ប្រជុំកំណត់ ប្រាក់ឈ្នួលឆ្នាំ២០២១

ភ្នំពេញ ៖ ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល អប្បបរមាអាណត្តិទី១ ឆ្នាំទី២ បានបើកកិច្ចប្រជុំស្ដីពីការកំណត់ ប្រាក់ឈ្នួលអប្បរមាផ្នែកវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០២១ នៅទីស្ដីការក្រសួងការងារ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២០។

កិច្ចប្រជុំប្រព្រឹត្ត ទៅក្រោមអធិបតីភាពលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និង ជា ប្រធានក្រុមប្រឹក្សាជាតិ ប្រាក់ឈ្នួល និងមានការចូលរួមពីតំណាងត្រីភាគី មានភាគីរាជរដ្ឋាភិបាល ភាគីសហជីព និងភាគីនិយោជក ។

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលនយោបាយដំឡើង ប្រាក់ឈ្នួលដល់កម្មករ និយោជិត ក្នុងវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងរៀងរាល់ឆ្នាំ។ ប្រាក់ឈ្នួលអប្បបរមាកម្មករ និយោជិត នៅកម្ពុជាឆ្នាំ២០២០ មានចំនួន ១៩០ដុល្លារ ក្នុងមួយខែ។

កិច្ច ប្រជុំលើកនេះ បានស្ដាប់ បទបង្ហាញ អំពីស្ថានភាព សេដ្ឋកិច្ច សង្គមពិសេសផលវិបាក នែ កូវិត ១៩
តាម លក្ខណៈ វិនិច្ឆ័យ ដែលកំណត់ ដោយច្បាប់ ស្ដីពី ប្រាក់ ឈ្នួល អប្បបរមា ដើម្បីជាមូលដ្ឋាន ពិចារណា ក្នុងការចរចា។

កិច្ច ប្រជុំ បច្ចេកទេស របស់ភាគី និមួយៗនឹង បន្តឈាន ទៅបញ្ចប់ នាថ្ងៃទី៩ និង ទី១០ កញ្ញា ខាងមុខ ៕

To Top