បរទេស ៖ អ្នកនយោបាយជប៉ុន លោក Yoshihide Suga បាននិយាយថា លោកនឹងជួបគ្នា ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ដោយគ្មានលក្ខខណ្ឌពីមុន ប្រសិនបើលោក ត្រូវបានគណបក្សលទ្ធិប្រជាធិបតេយ្យ សេរីបោះឆ្នោតជ្រើសលោកជា នាយករដ្ឋមន្ត្រី ។
លោក Yoshihide Suga ដែលបច្ចុប្បន្ននេះ ជាប្រធានខុន្ទកាល័យគណៈរដ្ឋមន្ត្រី និងជាមន្ត្រីនាំពាក្យ ឲ្យអតីតលោកនាយករដ្ឋមន្ត្រី ស៊ិនហ្សូ អាបេ ផងនោះ កំពុងតែឈរឈ្មោះជាបេក្ខជន ដែលនឹងត្រូវបានកំណត់ ក្នុងចំណោមសមាជិករដ្ឋសភា របស់គណបក្សកាន់ អំណាចរបស់ប្រទេសជប៉ុន ។
យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២០ បានឲ្យដឹងថា នៅក្នុងអំឡុងសន្និសីទកាសែតមួយ លោក Yoshihide Suga បានមានប្រសាសន៍យ៉ាងដូច្នេះថា “ការចាត់ទុកជាមោឃៈផ្នែកនយោបាយ មិនគួរអនុញ្ញាតឲ្យកើតមាន ស្របពេលមានវិបត្តិប្រទេសជាតិនោះទេ”៕
ប្រែសម្រួល៖ប៉ាង កុង