វ៉ាស៊ីនតោន ៖ រដ្ឋមន្រ្តីការបរទេស សហរដ្ឋអាមេរិកលោក Mike Pompeo បានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងដាក់ទណ្ឌកម្មលើមន្ត្រីជាន់ខ្ពស់ នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ ICC សម្រាប់ការស៊ើបអង្កេត របស់ពួកគេ លើអាមេរិក។
លោក Pompeo បានលើកឡើងថា សហរដ្ឋអាមេរិក នឹងចាត់តាំងរដ្ឋអាជ្ញា ICC និងប្រធានផ្នែកយុត្តាធិការភាព យុត្តិធម៌ និងសហប្រតិបត្តិការ ICC ព្រោះថា“ ICC នៅតែបន្តផ្តោតគោលដៅ លើជនជាតិអាមេរិក” ។
លោកបានបញ្ជាក់ថា“ បុគ្គល និងអង្គភាពដែលបន្តគាំទ្រ ដល់បុគ្គលទាំងនោះជាលក្ខណៈហានិភ័យ ប្រឈមនឹងការដាក់ទណ្ឌកម្ម” ។
លោកបានបន្ថែមថា ក្រសួងការបរទេស សហរដ្ឋអាមេរិក បានរឹតត្បិតទិដ្ឋាការ សម្រាប់បុគ្គល ដែលចូលរួមក្នុងកិច្ចប្រឹងប្រែងរបស់ ICC ដើម្បីស៊ើបអង្កេតបុគ្គលិកសហរដ្ឋអាមេរិក៕
ដោយ ឈូក បូរ៉ា