ព័ត៌មានអន្តរជាតិ

សហភាពអឺរ៉ុប ពិចារណាដាក់ទណ្ឌកម្មថ្មី លើរុស្ស៊ីជុំវិញ បញ្ហាលោក Navalny

បរទេស ៖ សហភាពអឺរ៉ប តាមសេចក្តីរាយការណ៍ ទំនងជានឹងដាក់ទណ្ឌកម្មថ្មី លើទីក្រុងមូស្គូ ជុំវិញការបំពុលមេដឹកនាំប្រឆាំង រុស្ស៊ី លោក Alexei Navalny ប៉ុន្តេនៅមិនទាន់ប្រាប់ពីពេលវេលា ជាក់លាក់ ក្នុងការបង្ហាញ នូវពិរុទ្ធជននៅឡើយនោះទេ ។

មន្ត្រីនាំពាក្យគណៈកម្មាធិការអឺរ៉ុប លោក Peter Stano បាននិយាយប្រាប់ថា ប្រទេសរុស្ស៊ីចាំបាច់ត្រូវតែបើកការស៊ើបអង្កេត ឯករាជ្យអាចជឿទុកចិត្តបាន ដើម្បីនាំយកជនល្មើស មកកាន់ទោសតាមច្បាប់ និងថា សហភាពអឺរ៉ុប នឹងមានប្រតិកម្មផ្អែក តាមវិធានការបន្ទាប់ របស់ទីក្រុងមូស្គូ។ ទីក្រុងមូស្គូ នាពេលថ្មីៗនេះ បានបដិសេធមិនបានពាក់ព័ន្ធ ក្នុងរឿងដាក់ថ្នាំបំពុល និងបានជំរុញលោកខាងលិច មិនឲ្យប្រញាប់ធ្វើការវិនិច្ឆ័យពេក។

គួរបញ្ជាក់ថា អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានមានប្រសាសន៍ កាលពីថ្ងៃពុធថា អ្នករិះគន់វិមានក្រឹមឡាំង ដែលកំពុងតែទទួលការព្យាបាល ថែទាំងយ៉ាងយកចិត្តទុកដាក់ នៅក្នុងមន្ទីរពេទ្យប៊ែកឡាំងនោះ ត្រូវគេបំពុលដោយសារ ធាតុពុល Novichok ក្នុងគោលបំណងសម្លាប់លោក៕
ប្រែសម្រួល៖ប៉ាង កុង

To Top