យូអិន៖ អគ្គលេខាធិការ អង្គការ សហប្រជាជាតិ លោក Antonio Guterres បានលើកឡើងថា ការទូតគឺជា“ មាគ៌ាតែមួយគត់” ដើម្បីសន្តិភាព និងការរំសាយអាវុធ នុយក្លេអ៊ែរ នៅលើឧបទ្វីបកូរ៉េ ដោយជំរុញឱ្យកូរ៉េទាំងពីរ និងសហរដ្ឋអាមេរិក ចាប់ផ្តើមកិច្ចប្រឹងប្រែង ការទូតឡើងវិញ និងបន្តការសន្ទនាគ្នា ដែលបានជាប់គាំង។
លោក Guterres បានធ្វើសេចក្តីអំពាវនាវ នៅក្នុងសារតាមប្រព័ន្ធអ៊ីនធឺណិត ដែលបានបញ្ជូន តាមរយៈយូធូប សម្រាប់វេទិកាសកលកូរ៉េ ដើម្បីសន្តិភាព ដែលជាវេទិកាប្រចាំឆ្នាំរៀបចំឡើង ដោយក្រសួងបង្រួបបង្រួមទីក្រុងសេអ៊ូល ដោយបង្ហាញការគាំទ្រ ដល់កូរ៉េខាងត្បូង និងកូរ៉េខាងជើង ក្នុងការស្វែងរកកិច្ច សហប្រតិបត្តិការឆ្លងកាត់ព្រំដែន ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង និងគ្រោះមហន្តរាយធម្មជាតិ។
លោកថា “ ក្នុងឆ្នាំ ២០១៨ មេដឹកនាំ នៃសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យកូរ៉េ និងសហរដ្ឋអាមេរិកបានបង្ហាញថា ការសន្ទនាអាចធ្វើទៅបានហើយថាការទូតជាមាគ៌ាតែមួយគត់ ដើម្បីសន្តិភាព និងការរំសាយអាវុធនុយក្លេអ៊ែរ” ៕
ដោយ ឈូក បូរ៉ា