ភ្នំពេញ ៖ ក្រោយបានជីកឃើញ រូបចម្លាក់តោថ្មមួយ នៅខាងមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីប៉ុន្មានថ្ងៃមុននោះ នៅព្រឹកថ្ងៃ ទី៧ ខែកញ្ញា ឆ្នាំ២០២០ ក្រុមប្រតិបតិ្តការ បោសសំអាតគ្រាប់ ដើម្បីសុវត្ថិភាពនៅការដ្ឋាន មាត់ទន្លេខាងមុខ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានរកឃើញតោថ្ម ចំនួនមួយទៀត ដែលបាក់ជា២កំណាត់ នៅទីតាំងដដែល ។
នេះបើតាមហ្វេសប៊ុកលោក ហេង រតនា ប្រធានមជ្ឈមណ្ឌលសកម្មភាព កំចាត់មីនកម្ពុជា៕