ព័ត៌មានអន្តរជាតិ

ប្រធានាធិបតី តួកគី៖បញ្ហាសមុទ្រ មេឌីទែរ៉ានេភាគខាងកើត គឺជាការតេស្តភាពស្មោះត្រង់របស់ សហភាពអឺរ៉ុប

បរទេស៖ ប្រធានាធិបតីតួកគី លោក Tayyip Erdogan បាននិយាយប្រាប់ប្រធាន ក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel នៅថ្ងៃអាទិត្យថា គោលជំហររបស់ សហភាពអឺរ៉ុប ចំពោះសមុទ្រមេឌីទែរ៉ា នេភាគខាងកើត នឹងជាការតេស្តសាក ល្បងភាពស្មោះត្រង់សហគមន៍អន្តរជាតិមួយនេះ ដោយអំពាវនាវឲ្យចេញគោល ជំហរមិនលម្អៀង ក្នុងជម្លោះរវាងតួកគីនិងក្រិក។

ការិយាល័យប្រធានាធិបតីតួកគី បានលើកយកសម្តីរបស់លោកប្រធានាធិបតី Tayyip Erdogan ដែលមានប្រសាសន៍ថា ការថ្លែងនិងវិធានការប្រកបដោយភាពបង្កហេតុ ធ្វើឡើងដោយអ្នក នយោបាយអឺរ៉ុប លើបញ្ហាក្នុងតំបន់ នឹងមិនជួយឲ្យសម្រេចបាននូវដំណោះស្រាយនោះឡើយ។

គួរបញ្ជាក់ថា ប្រទេសតួកគីនិងប្រទេសក្រិក ដែលទាំំងពីរសុទ្ធតែជាសមាជិកអង្គការណាតូ នាពេលថ្មីៗនេះ បានជាប់គាំងនៅក្នុងជម្លោះ ជុំវិការរុករកអ៊ីដ្រូកាបូន នៅក្នុងដែនទឹកមានជម្លោះនៃសមុទ្រមេឌីទែរ៉ានេភាគខាងកើត និងតំបន់តាមបណ្ដោយទ្វីបរបស់ពួកគេ៕ ប្រែសម្រួល៖ប៉ាង កុង

To Top