ព័ត៌មានជាតិ

សម្តេចតេជោ ជាម្លប់កក់ក្តៅរបស់ពលរដ្ឋ គ្រប់ស្រទាប់វណ្ណៈ

កម្មវិធីចែករំលែក ថ្ងៃសៅរ៍ទី ១២ កញ្ញា ខាងមុខនេះ នៅត្រពាំងប្រាសាទ  ឧត្តរមានជ័យ 

ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ យើងចូលរួមធ្វើបុណ្យ និងធ្វើទាន ជាពិសេសចំពោះមនុស្សក្រីក្រលំបាក ដែលកំពុងស្រេកឃ្លានចំណីអាហារពិត។ គ្មានអ្នកណាម្នាក់ចង់ពិការ ហើយក៏គ្មានអ្នកណាចង់ក្រដែរ ប៉ុន្តែវាសនាមនុស្សយើងខុសៗគ្នា។ ដូច្នេះមានតែការចែករំលែកធ្វបុណ្យជួយគ្នាទេ ទើបយើងមានសេចក្តីសុខទាំងអស់គ្នា។

ប្អូន លឹម ភា ពិការតែដៃ២ ភ្នែកម្ខាង និងត្រចៀកម្ខាងតែប៉ុណ្ណោះ ប៉ុន្តែបេះដូងប្អូន និងស្នាមញញឹម គឺនៅល្អសា្អតពោរពេញ ដោយអំពើល្អនឹងការចែករំលែក។

ខ្ញុំបានជម្រាបសម្តេចតេជោ អំពីស្ថានភាពសហគមន៍ ៤៧០គ្រួសារក្រីក្រ និងបងប្អូនពិការដែលកំពុងរស់នៅទីនោះ។ សម្តេចទាំងទ្វេ អាណិតស្រឡាញ់បងប្អូនគ្រប់ៗគ្នា។ ទោះបីមិនបានអញ្ជេីញទៅជួបបងប្អូនដោយផ្ទាល់ សម្តេចទាំងទ្វេ នឹងផ្តល់ជូនម្ហូបអាហារ មានដូចជាអង្ករ ត្រីខ មី ទឹកត្រី…ជូនដល់បងប្អូនទាំង ៤៧០ គ្រួសារដែលមានរូបខ្ញុំនឹងសប្បុរសជនមួយចំនួន ទៅចែកជូនបងប្អូនដោយផ្ទាល់ដៃ។

ប្រសិនបើបងប្អូន និងសប្បុរសជននានា ចង់ចូលរួមបរិច្ចាគជួយដល់បងប្អូនទាំង ៤៧០ គ្រួសារ សូមទំនាក់ទំនងមកខ្ញុំផ្ទាល់។

ខ្ញុំសូមអរគុណសប្បុរជន ដែលបានបរិច្ចាគថវិកា ចូលរួមជួយបងប្អូនក្រីក្រ និងពិការ ៤៧០ គ្រួសារ មានដូចជា ឧកញ៉ា លឹម លៀង $៦.០០០, ឧកញ៉ា អ៊ឹង ឃាង $១.០០០, ឧកញ៉ា ស្រី ចន្ធូ $២.៥០០, ឧកញ៉ា គំនិត $១.០០០ ឧកញ៉ា ណាម ស្រុន $១.០០០,  ឧកញ៉ា អ៊ុត ធី $៣.០០០, លោក ឃ្លាំង ហួត $១.០០០, ឯឧ ហ្វ៊ូខាយ $១.០០០,  ឯឧ មួង ឃីម $១.០០០, លោក កែវ សឿន $១០០, លោកមេធាវី គីម ម៉េងឃី $២០០, លោកមេធាវី រូប៊ីណៃ $១០០, ប្អូន វីរ៉ាត់ $១០០, ប្អូន ផុន $១០០, ប្អូន ហេង ឡុង $១០០, ប្អូនឆាយណាហ្កា $៥០០, មេធាវីពិសិដ្ឋ $១០០, ឧកញ៉ា ភឺន ផល្លា $៥,០០០ ។

យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់ និងស្នាមញញឹម និង សូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើង គ្រប់ទីកន្លែងដោយគ្មានការរើសអើង៕

អរគុណសន្តិភាព!

(ហ្វេសប៊ុកផេក Duong Dara)

To Top