ព័ត៌មានជាតិ

សល់តែ២១ថ្ងៃ ទៀតប៉ុណ្ណោះ ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើម មិនឃើញ នឹងត្រូវបញ្ចប់

ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានក្រើនរំលឹកថា សល់តែ២១ថ្ងៃទៀតប៉ុណ្ណោះ ការផ្ទេរកម្មសិទ្ធិយានយន្ត ដែលរកម្ចាស់ដើម មិនឃើញនឹងត្រូវបញ្ចប់ ពោលគឺដាក់ពាក្យស្នើសុំផ្ទេរ កម្មសិទ្ធិឲ្យបានមុនថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២០ ខាងមុខនេះ។

យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងសា ធារណការ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០បានឲ្យដឹងថា ចំពោះឯកសារតម្រូវ ពាក្យសុំផ្ទេរកម្មសិទ្ធយានជំនិះមានផ្តិតស្នាមមេដៃអ្នកស្នើសុំ និងមានបិតសំណៅ លេខកាល់ (តួឬសាក់ស៊ី) ដែលបានចម្លងជាក់ស្តែងពីយានយន្ត និងបណ្ណសម្គាល់យានយន្ត (ច្បាប់ដើម) ព្រមទាំងទាំងផ្លាកលេខសម្គាល់យានជំនិះ (ករណីផ្ទេរកម្មសិទ្ធិឆ្លងរាជធានី-ខេត្ត)។

ក្រសួងបន្ដថា វិញ្ញាបនបត្រ ត្រួតពិនិត្យលក្ខណៈ បច្ចេកទេសយានជំនិះ ,អត្តសញ្ញាណបណ្ណអ្នកលក់ និងអ្នកទិញ (លិខិតឆ្លងដែន និងលិខិតបញ្ជាក់ ទីលំនៅបច្ចុប្បន្ន ចេញដោយអាជ្ញាធរ មានសមត្ថកិច្ច ករណីជនបរទេស) ,បង្កាន់ដៃពន្ធប្រថាប់ត្រា លើការផ្ទេរកម្មសិទ្ធយានយន្ត ,លិខិតទិញលក់ និងកិច្ចសន្យាធានាដែលមានបញ្ជាក់ពីប៉ុស្តិ៍នគរបាលរដ្ឋបាល។

ក្រសួងសាធារណការ បញ្ជាក់ថា ទីតាំង នៅ មន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានី-ខេត្ត៕

To Top