ព័ត៌មានជាតិ

លោក កឹម សុខា ៖ ខ្មែរគួរដាក់កាយ វាចាបង្កើនធ្វើអំពើ ល្អជាមួយគ្នា នឹងទទួលបានក្តីសុខ និងសន្តិភាពពិត

ភ្នំពេញ ៖ ក្នុងឱកាស ចូលរួមកាន់បិណ្ឌ ជាមួយពុទ្ធបរិស័ទនៅខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ដែលជាវេនទី៧ លោក កឹម សុខា បានលើកឡើងជាមតិយោបល់ថា ខ្មែរគួរតែតាំងចិត្ត ដាក់កាយ វាចាបង្កើនធ្វើអំពើល្អជាមួយគ្នា នឹងទទួលបាន សេចក្តីសុខ និងសន្តិភាពពិតប្រាកដ។

លោកថា “ខ្ញុំយល់ឃើញថា ខ្មែរយើងគួរតាំងចិត្ត ដាក់កាយនិងវាចា បង្កើនការធ្វើអំពើល្អជាមួយគ្នា ដូចដែល យើងបាន និងកំពុងធ្វើបុណ្យ កសាងកុសល ជាមួយបងប្អូនយើង នៅតាមវត្តអារាមក្នុងរដូវភ្ជុំបិណ្ឌនេះ ដោយចៀសវាង ឬកាត់បន្ថយការចងពៀរគ្នា ដែលជាអំពើបាប”។

លោកបន្តថា “បើយើងងាកមកធ្វើអំពើល្អ អំពើជាកុសលជាមួយគ្នា នៅទីកន្លែងផ្សេងៗ នៅពេលខាងមុខជាបន្តបន្ទាប់ទៀត ខ្ញុំជឿជាក់ថាប្រទេសជាតិ និងប្រជាពលរដ្ឋខ្មែរយើង នឹងទទួលបាននូវសេចក្តី សុខ សន្តិភាពពិត និងភាពរុងរឿងសម្រាប់ទាំងអស់គ្នា” ៕

To Top